WEF ចេញផ្សាយសៀវភៅស្តីពីបដិវត្តន៍ឧស្សាហកម្ម៤.០ជាភាសាវៀតណាម

14:22 | 11/09/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - ចំពោះមុខសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៨ (WEF ASEAN 2018) វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានចេញផ្សាយសៀវភៅមួយក្បាលជាភាសាវៀតណាម ក្រោមចំណងជើងថា “បដិវត្តន៍ឧស្សាហកម្មលើកទី៤” និពន្ធដោយសាស្ត្រាចារ្យ Klaus Schwab ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃ WEF តែម្តង។

សៀវភៅមានចំណងជើងថា "បដិវត្តន៍ឧស្សាហកម្ម៤.០" និពន្ធឡើងដោយស្ថាបនិកនិងជានាយកប្រតិបត្តិ WEF លោក Klaus Schwab (រូបថតៈ chinhphu.vn)

សាស្ត្រាចារ្យ Klaus Schwab បានជឿជាក់ថា ពិភពលោកគឺគ្រាន់តែស្ថិតក្នុងដំណាក់កាលដំបូងនៃបដិវត្តន៍ដែលកំពុងផ្លាស់ប្តូររបៀបរស់នៅ របៀបធ្វើការនិងការតភ្ជាប់គ្នាជាសារវ័ន្ត។ បដិវត្តន៍ឧស្សាហកម្មពីមុននេះ បានដោះលែងមនុស្សពីអំណាចរបស់សត្វលោកបានបង្កើតការផលិតធំ ៗ និងនាំយកកម្លាំងបច្ចេកទេសឌីជីថលដល់មនុស្សរាប់ពាន់លាននាក់។

តាមរយៈការប្រមូលនិងចងក្រងយោបល់ គំនិតនិងប្រាជ្ញាពីបណ្តាញថ្នាក់ដឹកនាំ អាជីវក ថ្នាក់ដឹកនាំសង្គមស៊ីវិលនិងថ្នាក់ដឹកនាំវ័យក្មេងនៃវេទិកាសេដ្ឋកិច្ចពិភពលោក សៀវភៅមួយក្បាលនេះ នាំមកនូវការយល់ដឹងយ៉ាងជ្រាលជ្រៅទៅអនាគតនៃការលេចឡើងនិងវិធីដែលយើងអាចធ្វើការរួមគ្នាដើម្បីធានាថាវានឹងក្លាយជាអនាគតដ៏វិជ្ជមានសម្រាប់ទាំងអស់គ្នា។

លោក Klaus Schwab បានឲ្យដឹងថា ការចេញផ្សាយសៀវភៅនេះជាភាសាវៀតណាមចំទៅនឹងឱកាសប្រព្រឹត្តទៅសន្និសីទឹ WEF ASEAN 2018 ក្នុងគោលបំណងបង្កើនការយល់ដឹងរបស់ប្រជាជនវៀតណាមអំពីសារៈសំខាន់នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ (បដិវត្តន៍ឧស្សាហកម្ម៤​.០)។ ចេញផ្សាយសៀវភៅនេះធ្វើជាកាដូជូនដល់ប្រជាជនវៀតណាម សាស្ត្រាចារ្យ Klaus Schwab សង្ឃឹមថានេះនឹងជាកត្តាជំរុញឱ្យវៀតណាមក្លាយទៅជាធាតុថ្មីនៅក្នុងបដិវត្តឧស្សាហកម្ម៤.០ ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត