នាថ្ងៃទី១០ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅហុងគ្រី អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីហុងគ្រី លោក Orban Viktor បានអញ្ជើញជួបសន្ទនា។
អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីហុងគ្រី Vikto Orban នៅក្នុងសន្និសីទកាសែត (រូបថតៈ VOV)
ថ្លែងមតិនៅសន្និសីទកាសែត នាយករដ្ឋមន្ត្រីហុងគ្រី លោក Orban Viktor បានសង្កត់ធ្ងន់ថា ហុងគ្រីតែងតែគោរពនិងមានបំណងបង្កើនទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ អប់រំ បណ្តុះបណ្តាលនិងវិទ្យាសាស្ត្របច្ចេកវិទ្យា។ លោកនាយករដ្ឋមន្ត្រីហុងគ្រីអញ្ជើញផ្តល់អនុសាសន៍ថា៖ “ប្រទេសទាំងពីរវៀតណាមនិងហុងគ្រី បានចងទំនាក់ទំនងមិត្តភាពតំាងពីយូរណាស់មកហើយ។ យើងខ្ញុំចង់អាស្រ័យទៅលើចំណងមិត្តភាពនោះដើម្បីកសាង កសាងទំនាក់ទំនងក្នុងស្ថានភាពថ្មី។ ប្រទេសហុងគ្រីមានឧត្តមភាពលើវិស័យមួយចំនួន ហេតុដូច្នេះ តាមរយៈកម្មវិធី ODA យើងខ្ញុំមានបំណងចូលរួមក្នុងការអភិវឌ្ឍន៍របស់ប្រទេសវៀតណាម។ ហុងគ្រីតែងតែលើកទឹកចិត្តដល់សហគ្រាសខ្លួនធ្វើការវិនិយោគចូលមកប្រទេសវៀតណាម។ ហើយនៅឯកិច្ចពិភាក្សា ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តពង្រឹងទំនាក់ទំនងនៅតាមកាណាល់នានារបស់បក្សនិងរដ្ឋាភិបាល។ អាចនិយាយបានថា យើងទាំងពីរមានការផ្លាស់ប្តូរមតិប្រ កបដោយជោគជ័យ”
អគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា ភាគីទាំងពីរបានធ្វើការវាយតម្លៃអំពីស្ថានភាពជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីនិងកំណត់ទិសដៅធំៗសម្រាប់អនាគត សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ វៀតណាមនិងហុងគ្រីឲ្យកាន់តែល្អប្រសើជានិច្ច។
ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ វៀតណាមនិងហុងគ្រី (រូបថតៈ VOV)
“ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រូបខ្ញុំផ្ទាល់និងលោកនាយករដ្ឋមន្ត្រី បានឯកភាពគ្នាពង្រីកក្របខ័ណ្ឌនៃទំនាក់ទំនងវៀតណាម - ហុងគ្រីឡើងកម្រិតភាពជាដៃគូដ៏ទូលំទូលាយ”។ លើវិស័យសេដ្ឋកិច្ច ដើម្បីបង្កើននូវតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខ ប្រទេសទាំងពីរចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយនិងបរិយាកាសវិនិយោគដោយបានគាំទ្រ និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ សហគមន៍ពាណិជ្ជកម្មនៃប្រទេសទាំងពីរមានឱកាសផ្លាស់ប្តូរ ជួបប្រាស្រ័យនិង ស្វែងរកឱកាសសហប្រតិបត្តិការធ្វើអាជីវកម្ម។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិការពហុភាគី យើងខ្ញុំបានឯកភាពថា បញ្ហាអន្តរជាតិទាំងអស់អាចនិងគួរតែត្រូវបានដោះស្រាយតាមរយៈកិច្ចសន្ទនានិងសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យភាព អធិប តេយ្យភាពនិងបូរណភាពទឹកដីនៃបណ្តាប្រទេស រួមទាំងគោរពសិទ្ធិស្វ័យសម្រេច ការគោរពច្បាប់អន្តរជាតិនិងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានឯកភាពបង្កើនការពិគ្រោះយោបល់និងការសម្របសម្រួលក្នុងក្របខ័ណ្ឌនៃអង្គការនិងវេទិកាអន្តរជាតិដែលប្រទេសទាំងពីរជាសមាជិកដើម្បីជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាពជាក់ស្តែង”។ នេះបើយោងតាមប្រសាសន៍របស់អគ្គលេខាបក្សលោក Nguyen Phu Trong។
មុននោះ អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីហុងគ្រី លោក Vikto Orban បានអញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗចំនួន៧រវាងវៀតណាមនិងហុងគ្រីផងដែរ៕
(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)


មតិពីមិត្តអ្នកអាន