ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានផ្ញើរលិខិតអបអរសាទរមហាសន្និបាត AIPA - 39

07:51 | 03/09/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - មហសន្និបាតអន្តរសភាអាស៊ានលើកទី ៣៩ (AIPA-39) ត្រូវបានប្រារព្ធឡើងនៅសិង្ហបុរីពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែកញ្ញាឆ្នាំ២០១៨។ គណៈប្រតិភូរដ្ឋសភាវៀតណាមចូលរួមមហាសន្និបាតនេះដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Do Ba Ti។ នាឱកាសនេះដែរ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានផ្ញើសារលិខិតអបអរសាទរមហាសន្និបាត AIPA - 39 ។

ប្រធានរដ្ឋលោក Tran Dai Quang

ក្នុងសារលិខិត ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា ក្នុងរយៈពេល ៤០ ឆ្នាំ កន្លងមក AIPA បានដើរតួនាទីយ៉ាងសំខាន់និងមានការរួមចំណែកយ៉ាងសកម្មទៅក្នុងការកសាងសហគមន៍អាស៊ានសាមគ្គីភាព ឯកភាព ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍវិបុលភាពនាំមកផលប្រយោជន៍ជូនប្រជាពលរដ្ឋគ្រប់រូប។

ប្រធានរដ្ឋលោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមហាសន្និបាត AIPA-39 ក្នុងឆ្នាំនេះ: “ឆ្ពោះទៅសហគមន៍ខ្លួនទីពឹងខ្លួននិងការច្នៃប្រឌិត” ស្របតាមគោលដៅអភិវឌ្ឍន៍របស់សហគមន៍អាស៊ានក្នុងបរិបទដែលស្ថានភាពសកលនិងតំបន់កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ប្រធានរដ្ឋ លោក Tran Dai Quang បានចាត់ទុកថា ការកសាងសហគមន៍អាស៊ានដែលពឹងផ្អែកលើខ្លួនឯង មានការច្នៃប្រឌិត គួរផ្អែកលើសសរស្តម្ភទាំងបីគឺនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម បន្តពង្រីកនូវកម្លាំងខាងក្នុងនៃសមាជិកនិមួយៗ រក្សាសាមគ្គីភាព ពង្រឹងតួនាទីស្នូលរបស់ខ្លួនក្នុងការបង្កើតរចនាសម្ព័ន្ធដែលកំពុងបានលេចឡើងជារូបរាង ឆ្លើតបប្រកបដោយប្រសិទ្ធ ភាពចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខប្រពៃណីនិងក្រៅប្រពៃណីដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

លោកប្រធានរដ្ឋបានជឿជាក់ថា នៅក្នុងដំណើរការអនុវត្តជាក់ស្តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ទំនាក់ទំនងរវាង AIPA និងអាស៊ានមានសារៈសំខាន់ណាស់ ដែលក្នុងនោះកិច្ចសហប្រតិបត្តិការរបស់ AIPA គឺជាកម្លាំងចលករសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសណ្តាប់ធ្នាប់តំបន់ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ងាយស្រួល សំដៅគាំទ្រយ៉ាងមានប្រសិទ្ធភាពវិស័យការទូតរបស់ប្រ ទេសសមាជិកអាស៊ាន ក៏ដូចជាជាមួយដៃគូនានារបស់អាស៊ាន ហើយកិច្ចសហប្រតិបត្តិការអាស៊ានគឺជាមូលដ្ឋានគ្រឹះនៃការជំរុញកិច្ច សហប្រតិបត្តិការអន្តរសភា។ ឈរលើស្មារតីនោះរដ្ឋសភាវៀតណាមបាន កំពុង និងម្ចាស់ការ ចូលរួមយ៉ាងសកម្មនិងនិមានការទទួលខុសត្រូវក្នុងរាល់សកម្មភាពរបស់ AIPA រួមចំណែកដល់ការកសាងសហគមន៍អាស៊ានប្រកបដោយស្ថិរភាពនិងការអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។

ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា ក្រោមការដឹកនាំរបស់ប្រធាន AIPA-39 កិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់គណៈប្រតិភូទាំងអស់និងការរៀបចំដោយមត់ចត់របស់សភាសឹង្ហបុរីនោះ AIPA-39 នឹងទទួលបានជោគជ័យយ៉ាងត្រះត្រចង់ជាមិន ខាន៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត