អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty ជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ឡានិងម៉ារ៉ុក

23:06 | 04/09/2018 (យោងតាម daibieunhandan.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី៤ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់មហាសន្និបាតអន្តរសភាអាស៊ាន (AIPA-39) នៅប្រទេសសិង្ហបុរី សមាជិកមជ្ឈឹមបក្សនិងជាអនុប្រធានរដ្ឋសភា ឧត្តមសេនីយ៍ លោក Do Ba Ty បានជួបពិភាក្សាទ្វេភាគីជាមួយអនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា លោក ទេព ងន ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou និងអនុប្រធានទីមួយសភាជាន់ទាបម៉ារុក លោក Abelaziz Omari ។

អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយអនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា លោក ទេព ងន (រូបថតៈ daibieunhandan.vn )

នៅក្នុងជំនួបពិភាក្សាជាមួយអនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា លោក ទេព ងន អនុប្រធានរដ្ឋសភា វៀតណាម លោក Do Ba Ty មានបំណងចង់ឲ្យទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែងរវាងវៀតណាមនិងកម្ពុជា បន្តបានពង្រឹងនិងពង្រីកយ៉ាងខ្លាំងថែមទៀត ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិ ភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍និងលើពិភពលោក។

នាបច្ចុប្បន្ន វៀតណាមនិងកម្ពុជានៅបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាថា្នក់ដឹកនាំរបស់រដ្ឋាភិ បាលទាំងពីរ បក្សកាន់អំណាចនៃប្រ ទេសទាំងពីរនិងរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។ អនុប្រ ធានរដ្ឋសភាវៀតណាមបានឲ្យដឹងថា រដ្ឋសភាវៀតណាមនឹងអនុវត្តន៍ការឃ្លាំមើលចំពោះរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ រួមចំណែកជម្រុញការអភិ វឌ្ឍនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាពលើវិស័យវិនិយោគ ពាណិជ្ជកម្ម សន្តិសុខនិងការពារជាតិ។

អនុប្រធានព្រឹទ្ធសភាកម្ពុជា លោក ទេព ងន សង្ឃឹមថា ក្រុមសមាជិកសភានៃប្រទេសទាំងពីរ នឹងរួមសហការត្រៀមរៀបចំប្រកប ដោយជោគជ័យ សន្និសីទជួបប្រាស្រ័យរវាងសមាជិកសភានៃប្រទេសទាំងពីរ ក្នុងនោះផ្តោតសំខាន់លើការឃោសនា ដើម្បីប្រជាជនគ្រប់ស្រទាប់នៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់វ័យក្មេង យល់ដឹងយ៉ាងជ្រាលជ្រៅអំពីអត្ថន័យនិងសារៈសំខាន់នៃជ័យជម្នះថ្ងៃទី៧ មករាសម្រាប់ប្រទេសកម្ពុជានិងទំនាក់ទំនងនៃប្រទេសទាំងពីរ។

អនុប្រធានរដ្ឋសភាវៀតណាមលោក​ Do Ba Ty អញ្ជើញជួបទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou (រូបថតៈ daibieunhandan.vn)

*ក្នុងជំនួបជាមួយប្រធានរដ្ឋសភា ឡាវ លោកស្រី Pany Yathotou អនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Tu បានចែករំលែកនូវសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់និងការខូចខាតដែលបណ្តាលមកពីការបាកទំនប់វារីអគ្គិសនី Sepein Senamnoi នៅប្រទេសឡាវកាលពីខែកក្កដាកន្លងទៅ ព្រមទាំងសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំនិងការយកចិត្តទុកដាក់របស់បក្ស រដ្ឋាភិ បាលនិងរដ្ឋសភាឡាវ ប្រជាជនឡាវនឹងឆ្លងផុតរាល់ឧបសគ្គ ជំនះពុះពារនូវផលវិបាកនៃឧបទ្ទវហេតុនេះ និងនាំជីវិតរស់នៅរបស់ប្រជា ជនទៅត្រឡប់មករកស្ថេរភាពវិញយ៉ាងឆាប់រហ័ស។

អនុប្រធានរដ្ឋសភាវៀតណាមសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តនាំទំនាក់ទំនងរវាងរដ្ឋសភាវៀត ណាមនិងរដ្ឋសភាឡាវកាន់តែស៊ីជម្រៅ ថែមទៀត ជាពិសេសបង្កើនការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍ក្នុងការកសាងយន្តការ ប្រព័ន្ធច្បាប់និងត្រួតពិនិត្យការអនុវត្តច្បាប់។ ម្យ៉ាងវិញទៀត គាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិតំបន់ក៏ដូចជារាល់យន្តការអនុតំបន់ផងដែរ។

ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បានសម្តែងសេចក្តីរីករាយដែលបានជួបជាមួយអនុប្រធានរដ្ឋសភា Do Ba Ty នៅក្នុងមហាសន្និបាត AIPA-39 លើកនេះ និងអះអាងឡើងវិញការប្តេជ្ញាចិត្តរបស់ឡាវក្នុងការពង្រឹងសាមគ្គីភាពពិសេសជាមួយវៀតណាម រួមទាំងសម្តែងក្តីសង្ឃឹមចង់ឲ្យវៀតណាមបន្តធ្វើការសម្របសម្រួលជាមួយប្រទេសឡាវក្នុងការអនុវត្តអនុស្សរណៈស្តីពីការសាងសង់អាគាររដ្ឋ សភាឡាវដោយធានាគុណភាពនិងវឌ្ឍនភាពនៃគម្រោងដ៏សំខាន់នេះ។

អនុប្រធានរដ្ឋសភាវៀតណាមលោក​ Do Ba Ty អញ្ជើញជួបទ្វេភាគីជាមួយអនុប្រធានទី១សភាម៉ារុក លោក Abelaziz Omari (រូបថតៈ daibieunhandan.vn )

*យល់ស្របយ៉ាងពេញទំហឹងចំពោះសំណើរបស់អនុប្រធានទី១សភា ម៉ារ៉ុក លោក Abelaziz Omari ស្តីពីការគាំទ្រប្រទេសម៉ារ៉ុកក្លាយជាអ្នកសង្កេតការណ៍របស់ AIPA អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty មានបំណងចង់ឲ្យប្រទេសទាំងពីរនឹងបន្តបង្កើននិងជម្រុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមរវាងប្រទេសទាំងពីរ៕

(យោងតាម daibieunhandan.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម daibieunhandan.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត