ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh អញើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីស្រីលង្កា

21:48 | 27/08/2018 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី២៧ខែសីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីស្រីលង្កា Ranil Wickremesinghe ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមសន្និសីទមហាសមុទ្រឥញ្ឌា (IOC) ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៨។

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh និងនាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremsinghe (រូបថត៖ VGP/Hai Minh)

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh និងនាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremsinghe សុទ្ធតែទទួលស្គាល់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងល្អប្រសើរនាប៉ុន្មានឆ្នាំថ្មីៗនេះ។ ភាគីទាំងពីរបានឯកភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ លើបណ្តាកាណាល់បក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា។

ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលកន្លងទៅមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ ប៉ុន្តែមិនទាន់សក្តិសមជាមួយសក្កានុភាពដ៏ធំធេងរបស់ប្រទេសទាំងពីរ និងបានឯកភាពរៀបចំកិច្ចប្រជុំអនុគណកម្មការពាណិជ្ជកម្មចម្រុះលើកទី២ ដើម្បីត្រួតពិនិត្យនិងដាក់ចេញវិធានការជាក់ស្តែងសំដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីហួសពីកម្រិត១ពាន់ លានដុល្លាដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រី លោក Ranil Wickremesinghe បានស្ងើចសរសើរចំពោះរាល់សមិទ្ធិដែលវៀតណាមទទួលបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនាប៉ុន្មានឆ្នាំកន្លងទៅ ព្រមទាំងអះអាងថានឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅបណ្តាវេទិកាតំបន់និងអន្តរជាតិ ជាពិសេសគឺនៅអង្គការសហប្រជាជាតិនិងចលនាមិនចូលបក្សសម្ព័ន្ធ។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh បានអះអាងថា: វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់និងមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយស្រីលង្កានិងថ្លែងអំណរគុណចំពោះប្រទេសស្រីលង្កា ដែលបានគាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ រួមទាំងស្នើឲ្យស្រីលង្កា ឲ្យមានសម្លេងវិជ្ជមានក្នុងបញ្ហាសមុទ្រខាងកើត។ ជាក់ស្តែងគឺគាំទ្រគោលជំហរបស់វៀតណាមនិងអាស៊ាន ជាពិសេសនៅក្នុងខ្លឹមសាដែលមានលក្ខណៈរគោលការណ៍សេរីភាពដូចជា សេរីភាពនាវាចរណ៍និងអាកាសចរណ៍ អនុលោមតាមច្បាប់អន្តរជាតិនិងដោះស្រាយជម្លោះដោយសន្តិវិធី៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត