យុគសម័យ - នាព្រឹកថ្ងៃទី២៧ខែសីហា តាមម៉ោងតំបន់ នៅវិមានប្រធានាធិបតីនៅរដ្ឋធានីគែ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជួបចរចាជាមួយប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah Al-Sisi នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ច (រូបថតៈ TTXVN)
នាព្រឹកថ្ងៃទី២៧ខែសីហា តាមម៉ោងតំបន់ (រសៀលថ្ងៃដដែលតាមម៉ោងវៀតណាម) ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងភរិយាដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកនៅវិមានប្រធានាធិបតីនៃទីក្រុងគែ។ នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងប្រធានាធិបតី Abdel Fattah Al Sisi បានធ្វើកិច្ចចរចា។
ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសម្តែងក្តីសោមស្សរីករាយចំពោះដំណើរទស្សនកិច្ចនៅអេហ្ស៊ីបជាលើកដំបូងក្នុងនាមជាប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលចំទៅនឹងឱកាសដែលប្រទេសទាំងពីររំលឹកខួបលើកទី៥៥នៃទិវាបង្កើតទំ នាក់ទំនងការទូត (ថ្ងៃទី១កញ្ញា១៩៦៣- ថ្ងៃទី១កញ្ញាឆ្នាំ២០១៨)។
រីឯប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah Al Sisi បានអះអាងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋលោក Tran Dai Quang នៅអេហ្ស៊ីបលើកនេះជាព្រឹត្តិការណ៍សំខាន់ដែលបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនង មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរបានឈានចូលដំណាក់កាលអភិវឌ្ឍថ្មីដ៏ស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាពគួរឲ្យ កត់សម្គាល់។
ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah Al Sisi ដំណើរការកិច្ចចរចា
ថ្នាក់ដឹកនាំទាំងពីរបានជូនដំណឹងទៅវិញទៅមកអំពីស្ថានភាពនៅប្រទេសនិមួយៗហើយបានទទួលស្គាល់អំពីការវិវឌ្ឍន៍វិជ្ជមានថ្មីៗក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនាពេលកន្លងទៅ តាមរយៈការរៀបចំ សម័យប្រជុំលើកទី១នៃអនុគណៈកម្មាធិការសហប្រតិបត្តិការ ស្តីពីពាណិជ្ជកម្មនិងឧស្សាហកម្មនៅអេហ្ស៊ីបនាខែមេសាឆ្នាំ ២០១៨ ដើម្បីអនុវត្តលទ្ធផលដែលសម្រេចបាននៅសម័យប្រជុំលើកទី ៥ នៃគណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម - អេហ្ស៊ីបកាលពីខែសីហាឆ្នាំ ២០១៧។ តាមរយៈរាល់យន្តការសហប្រតិបត្តិការពោលខាងលើ ភាគីទាំងពីរបានឯកភាពលើវិធានការជាក់ស្តែងជាច្រើន សំដៅបង្កើនទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺក្នុងរយៈពេលឆមាសទី១ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបានចំនួន២៣០លានដុល្លាអាមេរិក កើន ៤៤,៥% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅវិញ។
ប្រធានាធិបតី Tran Dai Quang បានសម្តែងក្តីសប្បាយរីករាយចំពោះសមិទ្ធផលរដ្ឋនិងប្រជាជនអេហ្ស៊ីបទទួលបាននាពេលកន្លង។ ក្រោមការដឹកនាំរបសស់ប្រធានាធិបតី លោក Abdel Fattah Al Sisi អេហ្ស៊ីបបានក្លាយទៅជាប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍជួរមុខក្នុងទ្វីបអាហ្រ្វិក ដោយ GDP ទទួលបានជិត ១.២០០ពាន់លានដុល្លារអាមេរិក ល្បឿនកំណើនសេដ្ឋកិច្ចស្ថិតនៅលើ៥%។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានស្នើឲ្យប្រទេសទាំងពីររក្សាទំនាក់ទំនងជាប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ជម្រុញរាល់សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យរវាងក្រសួង ស្ថាប័ន អង្គភាពតំបន់និងសហគ្រាស។ ជាពិសេស ជម្រុញកិច្ចសហប្រតិ បត្តិការលើបណ្តាវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការ Nam-Nam ចលនាមិនចូលបក្សសម្ព័ន្ធអង្គការ និងអង្គការ Francophone ជាដើម។
ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យអេហ្ស៊ីប ក្នុងនាមជាសមាជិកនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ (TAC) នៅអាស៊ីអាគ្នេយ៍ ធ្វើជាស្ពានក្នុងទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ាន ក្នុងនោះមានវៀតណាម សហភាពអាហ្វ្រិកនិងប្រទេសសមាជិកនានាផងដែរ។
ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរមតិអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាជាពិសេស នឹងបន្តរក្សាកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាពហុភាគីនិងបណ្តាបញ្ហាសកលដូចជាបង្កាប្រឆាំងភេរវកម្មនិងប្រើប្រាស់ប្រភពទឹកប្រកបដោយប្រសិទ្ធភាព។
បន្ទាប់ពីកិច្ចចរចា ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi បានធ្វើជាសាក្សីពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗរវាងក្រសួង ស្ថាប័ន មូលដ្ឋានិងសហគ្រាសនានានៃប្រទេសទាំងពីរ។ ក្នុងថ្ងៃដដែល ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah Al Sisi បានរៀបចំពិធីជប់លៀង អំណរសាទរប្រធានរដ្ឋលោក Tran Dai Quang និងគណៈប្រតិភូជាន់ខ្ពស់របស់វៀតណាមផងដែរ។
ប្រធានរដ្ឋលោក Tran Dai Quang (ខាងឆ្វេង) ថ្លែងមតិក្នុងជំនួបជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាម (រូបថត៖ VOV)
មុននោះ នាថ្ងៃទី២៦ ខែ សីហា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វៀត ណាម ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងតំណាងសហគមន៍ជនវៀតណាមនៅអេហ្ស៊ីប។
អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានស្នើឲ្យស្ថានទូតបន្តធ្វើសេនាធិការឲ្យបក្សនិងរដ្ឋអំពីវិធានការជាក់ស្ដែងនានាសំដៅបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយអេហ្ស៊ីប។ លោកមានគោលបំណងថា កម្មាភិបាលទាំងអស់នៃស្ថានទូត បន្តពង្រីក ប្រពៃណីនៃផ្នែកការទូត វៀតណាម ដើម្បីជំរុញខ្លាំងសកម្មភាពការទូតលើវិស័យ សេដ្ឋកិច្ច នយោបាយ វប្បធម៌ ការពារជាតិ និងសន្តិសុខ។ ក្នុងនោះត្រូវការ យកចិត្តទុកដាក់ជាពិសេសដល់ការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។ នេះជាគ្រឹះស្ថានដ៏រឹងមាំដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។
ចំពោះសហគមន៍ជន វៀតណាមនៅអេហ្ស៊ីបគឺ នាពេលខាងមុខយើងនឹងរៀបចំសមាគមន៍ជនវៀត ណាមនៅអេហ្ស៊ីប ដើម្បីជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក បង្កលក្ខណៈងាយ ស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅទីនេះមានជីវភាពដោយស្ថិរភាព គោរពច្បាប់នៃប្រទេសសាមី។ តាមនោះរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)



មតិពីមិត្តអ្នកអាន