ប្រធានាធិបតី Abdel Fattah Al Sisi និងប្រធានរដ្ឋ Tran Dai Quang បើកសន្និសីទសារព័ត៌មានប្រកាសលទ្ធផលនៃកិច្ចចរចា

15:13 | 28/08/2018

បន្ទាប់ពីជំនួបចរចានាថ្ងៃទី២៧ខែសីហា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi និងប្រ ធានរដ្ឋវៀតណាម លោក Tran Dai Quang បានធ្វើជាសហអធិបតីសន្និសីទសារព័ត៌មានដើម្បីប្រកាសលទ្ធផលនៃកិច្ចចរចានេះ។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងប្រធានាធិបតីអេហ្ស៊ីប លោក Absel Fattah Al Sisi នៅក្នុងសន្និសីទសារព័ត៌មាន

ប្រធានាធិបតីលោក Abdel Fattah Al Sisi បានឲ្យដឹងថា ជំនួបចរចារវាងលោកជាមួយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលបានជោគជ័យ។ ជាក់ស្តែងគឺ ភាគីទាំងពីរបានផ្លាស់ប្តូរមតិលើបញ្ហាមួយចំនួនក្នុងទំនាក់ទំនងទ្វេភាគីក៏ដូចក្នុងកិច្ចសហប្រតិ បត្តិការលើបណ្តាវេទិកាអន្តរជាតិបញ្ហាតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិលើកិច្ចសហប្រតិ បត្តិការមួយចំនួនដូចជាក្នុងវិស័យនយោបាយយោធា សន្តិសុខ ប្រឆាំងភេរវកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបើកចំហទីផ្សារសម្រាប់ទំនិញវៀតណាមនិងអេហ្ស៊ីបផងដែរ។ ប្រធានាធិបតី លោក Abdel Fattah Al Sisi បានអះអាងថា អេហ្ស៊ីបបានពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ លោកក៏បានថ្លែងអំណរគុណដល់វៀតណាមដែលបានគាំទ្រអេហ្ស៊ីបចូលរួមក្នុងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិ បត្តិការនៅអាស៊ីអាគ្នេយ៍ តាមនោះ ពង្រឹងទំនាក់ទំនងរវាងអេហ្ស៊ីបនិងបណ្តាប្រទេសដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាទំនាក់ទំនងជាមួយវៀតណាម។ ។

រីឯប្រធានរដ្ឋលោក Tran Dai Quang បានឲ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរមតិលើគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងទ្វេភាគីនិងទទួលបានការឯកភាពខ្ពស់ ចំពោះទិសដៅនិងវិធានការ សំដៅរឹតបន្តឹងទំនាក់ទំនងនយោបាយ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអប់រំ បណ្តុះបណ្តាលនិងចាត់ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមូលដ្ឋានសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែជាក់ស្តែងនិងស៊ីជម្រៅ៖ “ភាគីទាំងពីរបានឯកភាពបង្កើនទំនុកទុកចិត្តនយោ បាយតាមរយៈការរក្សាជាប្រចាំ រាល់ដំណើរទស្សនកិច្ច បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ជម្រុញការជួបប្រាស្រ័យប្រជាជន។ ទន្ទឹមជាមួយគ្នានោះ ជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅបណ្តាវេទិកាពហុភាគីជាពិសេសក្នុងក្រប ខ័ណ្ឌអង្គការសហប្រជាជាតិកិច្ចសហប្រតិបត្តិការ Nam-Nam ចលនាមិនចូលបក្សសម្ព័ន្ធ អង្គការ Francophone ផងដែរ។ តាមនោះបង្កើតមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍នូវទំនាក់ទំនងវៀតណាម- អេហ្ស៊ីបឲ្យបានរឹងមាំជានិច្ច”។

ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា ភាគីទាំងពីរបានប្តេជ្ញា នាំទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន ១ពាន់លាន ដុល្លាអាមេរិក នាពេលខាងមុខ។ ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា៖ “ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌ មានអំពីបរិយាកាស ឱកាសវិនិយោគនៅប្រទេសនីមួយៗនិងមានយន្តការអាទិភាពពិសេស ជម្រុញការវិនិយោគលើវិស័យមួយចំនួន ដូចជា បច្ចេកវិទ្យាព័ត៌មាន ផលិតទំនិញប្រើប្រាស់ កែច្នៃកសិផល។ វៀតណាមក៏បានត្រៀមខ្លួនជាស្រេច បង្កលក្ខណៈងាយស្រួលសម្រាប់ សហគ្រាសអាហ្ស៊ីបមកធ្វើការវិនិយោគនៅវៀតណាមលើវិស័យដែលអេហ្ស៊ីបមានប្រៀបខ្លាំងនិងវៀតណាមមានតម្រូវការ”។

នារសៀលថ្ងៃដដែល ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah Al Sisi បានរៀបចំពិធីជប់លៀងអបអរសាទរប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត