វៀតណាមនិងនូវែលហ្សេឡង់ជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគ លើកស្ទួយទំហំពាណិជ្ជកម្មទ្វេភាគី

21:15 | 29/08/2018

វៀតណាមនិងនូវែលហ្សេឡង់ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ សំដៅលើកស្ទួយទំហំពាណិជ្ជកម្មទ្វេភាគី។ នេះជា សំណើរមួយក្នុងចំណោមសំណើររបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងជំនួបជាមួយលោក Damien O’Connor រដ្ឋមន្រ្តីក្រសួង កសិកម្ម សន្តិសុខជីវវិទ្យា សុវត្ថិភាពចំណីអាហារនិងបញ្ហាជនបទ និងជារដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មនិងកំណើននាំចេញនូវែលហ្សេឡង់ នាថ្ងៃទី២៩ ខែសីហា នៅ ទីក្រុងហាណូយ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបរដ្ឋមន្រ្តីនូវែលហ្សេឡង់លោក Damien O'Connor

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានឲ្យដឹងថា នាឆ្នាំ២០២០ វៀត ណាមនឹងកាន់តំណែងជាប្រធានអាស៊ាន។ នេះក៏ជាឆ្នាំដែលអាស៊ាននិងនូវែល ហ្សេឡង់រំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូនិងខួបលើកទី៥ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យ នូវែលហ្សេឡង់សហការយ៉ាងស្អិតរមួតជាមួយវៀតណាមក្នុងការរៀបចំបណ្ដាសន្និសីទរវាងអាស៊ានជាមួយដៃគូនានា។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានឲ្យដឹងថែមទៀតថា វៀត ណាមប្ដេជ្ញាចិត្តឲ្យសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុងឆ្នាំ២០១៨ ហើយមាន គោលបំណងថា នូវែលហ្សេឡង់ក៏ឲ្យសច្ចាប័នលើកិច្ចព្រមព្រៀងនេះយ៉ាងឆាប់ៗ។

ស្ដីពីសក្ដានុភាពសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យនូវែលហ្សេឡង់ជួយឧបត្ថម្ភវៀតណាមរៀបចំ ការធ្វើផលិតកម្មនិងបង្កើតខ្សែសង្វាក់តំលៃសម្រាប់ផ្លែស្រកានាគវៀតណាម ដើម្បីជំរុញខ្លាំងការនាំប្រភេទផ្លែនេះចេញទៅទីផ្សារពិភពលោក។

រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងកសិកម្ម សន្តិសុខជីវវិទ្យា សន្តិសុខចំណីអាហារ និងបញ្ហាជនបទលោក Damien O’Connor បានឲ្យដឹងថា នូវែលហ្សេឡង់ត្រៀម ខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមកសាងខ្សែសង្វាក់តំលៃសម្រាប់ផ្លែស្រកានាគ ក៏ដូចជាក្នុងការគ្រប់គ្រងសុវត្ថិភាពអនាម័យចំណីអាហារនិងវិស័យផ្សេងៗជា ច្រើនទៀត៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត