ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសវនាការជាមួយនាយករដ្ឋមន្ត្រីអេត្បូពីលោក Abiy Ahmed

15:10 | 24/08/2018

នាយប់ថ្ងៃទី២៣ខែសីហា តាមម៉ោងតំបន់ នៅវិមាននាយករដ្ឋមន្ត្រីនៅរដ្ឋធានី Addis Ababa ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញទទួលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯក ភាព បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Admed

ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្ត្រីលោក Abiy Admed បានយល់ស្របថាប្រទេសវៀតណាមនិងអេត្យូពីគឺជាប្រទេសដែលមានចំនួនប្រជាជនជាង ១០០ លាននាក់ មានទីផ្សារធំធេងនិងការផ្គត់ផ្គង់កម្លាំងពលកម្មយ៉ាងច្រើន ល្បឿនអភិវឌ្ឍន៍ខ្ពស់គួរឲ្យកត់សម្គាល់។ ដូច្នេះភាគីទាំងពីរគប្បីសហការគ្នាដើម្បីធ្វើអាជីវកម្មយ៉ាងល្អរាល់ឱកាសសហប្រតិបត្តិការបង្កើនការដោះដូរពាណិជ្ជកម្ម ពង្រីកបញ្ជីនូវមុខទំនិញមានគុណភាពនិងជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ ជាពិសេសបង្កើតលក្ខខ័ណ្ឌអំណោយផលនិងយន្តការសមស្របសម្រាប់ សហគ្រាសនៃប្រទេសទាំងពីរពន្លឿនការវិនិយោគនិងធ្វើអាជីវកម្ម។

ទាក់ទិនដល់កិច្ចសហប្រតិបត្តិការកសិកម្ម ភាគីទាំងពីរបានលើកឡើងថា ប្រទេសទាំងពីរគួរតែឆ្លៀតយកបទពិសោធន៍និងបច្ចេក ទេសនៃការដាំដុះកសិកម្មរបស់វៀតណាមដើម្បីអនុវត្តទៅក្នុងការអភិវឌ្ឍកសិកម្មរបស់អេត្យូពី រួមចំណែកក្នុងការធានាសន្តិសុខស្បៀង បម្រើគោលដៅអភិវឌ្ឍកសិកម្មរបស់អេត្យូពីផងដែរ។

ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យអេត្យូពី ធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ាននិយាយទូទៅ និងវៀត ណាមនិយាយដោយឡែកជាមួយបណ្តាប្រទេសអាហ្វ្រិកនិងសហព័ន្ធអាហ្វ្រិក ព្រមទាំងស្នើឲ្យប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកាអន្តរជាតិក៏ដូចជាចែករំលេកបទពិសោធន៍ក្នុងសកម្មភាពរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត