យុគសម័យ - នាថ្ងៃទី៦ខែសីហានៅទីក្រុងហាណូយ កិច្ចប្រជុំលើកទី៤ នៃគណៈចាត់តាំងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក លើក ទី៤ស្តីពីអាស៊ាន (WEF ASEAN) បានប្រព្រឹត្តទៅក្រោមអធិបតីភាពអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក លោក Bui Thanh Son ប្រធានគណៈចាត់តាំង។ កិច្ចប្រជុំនេះបានរៀបចំឡើង សំដៅពិនិត្យឡើងវិញនូវកិច្ចការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ WEF ASEAN ដែលប្រារព្ធពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែកញ្ញាខាងមុខ។
លោក Bui Thanh Son អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ http://tapchithongtindoingoai.vn)
អនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍ លោក Bui Thanh Son និងជាប្រធានគណៈកម្មាធិការបាននិយាយថា វេទិកានេះ គឺជាសកម្មភាពដ៏សំខាន់មួយក្នុងចំណោមសកម្មភាពខាងក្រៅប្រទេសសំខាន់ៗនៅក្នុងឆ្នាំ ២០១៨ ។
លោកបានបញ្ជាក់ថា មកទល់ពេលនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសក្រៅប្លុក ក៏ដូចជាអ្នកតំណាងមកពីអង្គការអន្តរជាតិសំខាន់ៗ និងក្រុមនាំមុខជាច្រើនបានបញ្ជាក់ថា នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។
លោកបានអំពាវនាវដល់អនុគណៈកម្មាធិការ ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីបញ្ចប់ការរៀបចំវេទិកានេះនៅក្នុងខែសីហា ដើម្បីធានានូវជោគជ័យដ៏ធំធេងរបស់ខ្លួន។ លោក Bui Thanh Son បានស្នើដល់សមាជិកនៃគណៈកម្មាធិការរៀបចំ រួមមានតំណាងមកពីទីក្រុងហាណូយ ទីក្រុងហូជីមិញ ខេត្ត Da Nang និងខេត្ត Quang Ninh ឱ្យចាប់យកឱកាសនេះដើម្បីលើកកម្ពស់សក្តានុពលអភិវឌ្ឍន៍ក្នុងតំបន់របស់ខ្លួននៅក្នុងវិស័យចម្បងៗរបស់ខ្លួន ខណៈដែលកំពុងមានការជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងក្រុមនាំមុខគេមួយចំនួននៅលើពិភពលោក ដើម្បីពង្រីកទីផ្សារ និងទាក់ទាញការវិនិយោគ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (ប្រភពរូបងថតៈ http://tapchithongtindoingoai.vn)
វេទិកា WEF ASEAN ឆ្នាំ ២០១៨ នេះ ផ្តោតទៅលើប្រធានបទ «អាស៊ាន 4.0: សហគ្រិនភាព និងបដិវត្តន៍ឧស្សាហកម្មទីបួន»។
ព្រឹត្តិការណ៍នេះនឹងដោះស្រាយនូវបញ្ហាជាយុទ្ធសាស្រ្តសំខាន់ៗថ្នាក់ជាតិ និងថ្នាក់តំបន់ ក្រោមសសរទ្រឹស្តីទាំងបី គឺភាពជាសហគ្រិនដើម្បីបង្កើតវិធីសាស្រ្តថ្មីសម្រាប់អភិបាលកិច្ចថ្នាក់តំបន់ និងសកលលោក ភាពជាសហគ្រិនដើម្បីជំរុញថាមភាពសេដ្ឋកិច្ច និងធុរកិច្ច និងសហគ្រិនភាពដើម្បីកំណត់ការដាក់បញ្ចូលសង្គម។
(សរុបព័ត៌មាន ដោយ មិញ ហុង)


មតិពីមិត្តអ្នកអាន