យុគសម័យ - នាយករដ្ឋមន្រ្តី: ដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញ ចាំបាច់ត្រូវកសាងពាណិជ្ជសញ្ញាឈើវៀតណាមនិងអាជីវករឈើវៀតណាម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ VGP/Quang Hiếu)
នាព្រឹកថ្ងៃទី៨ខែសីហា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទ “ទិសដៅ ដំណោះស្រាយសម្រាប់ការអភិវឌ្ឍន៍ឆាប់រហស ចីរភាពផ្នែកកែច្នៃឈើនិង ផលិតផលព្រៃឈើនាំចេញ" ។ ចូលរួមក្នុងសន្និសីទនេះមានវត្តមាន ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ថ្នាក់ដឹកនាំនៃក្រសួងមួយចំនួន ភ្ញៀវអន្តរជាតិនិងសហគ្រាសជាង ៣០០ ដែលតំណាងឱ្យសហគ្រាសកែច្នៃឈើចំនួន ៤.៥០០ នៅទូទាំងប្រទេស។
អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានលើកឡើងថា ឧស្សាហកម្មកែច្នៃឈើនិងរុក្ខកម្មជាមុខទំនិញនាំចេញដ៏សំខាន់និងជាទំនិញនាំចេញបានហួសកម្រិតរបស់វៀតណាម។ ពោលគឺ កាលពីឆ្នាំមុននេះ តម្លៃនៃការនាំចេញឈើនិងរុក្ខកម្មបានកើនឡើងជាង ៨ពាន់លានដុល្លារអាមេរិក ហើយគោលដៅនៅឆ្នាំនេះទទួលបានយ៉ាងហោចណាស់ ៩ ពាន់លានដុល្លារអាមេរិកផងដែរ។ ការកែច្នៃឈើនិងផលិតផលព្រៃឈើកំពុងបង្កើតការងារធ្វើសម្រាប់កម្មករជាង ៥០ម៉ឺននាក់នៅក្នុងសហគ្រាសនិងកម្មកររាប់លាននាក់នៅតំបន់ភ្នំក្នុងវិស័យដាំព្រៃឈើនិងការផ្គត់ផ្គង់វត្ថុធាតុដើម។
អញ្ជើញថ្លែងមតិសន្និដ្ឋាននៅសន្និសីទ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ឧស្សាហកម្មឈើនៅវៀតណាមនិងបាននិយាយថារដ្ឋាភិបាលបានចាត់ចែងការដាំដុះព្រៃយ៉ាងខ្លាំង។ តាមនោះ ផ្ទៃគម្របព្រៃឈើបានកើនឡើង ៤២% គឺខ្ពស់ជាងកម្រិតមធ្យមស្រូបយក២៩% នៃ ពិភពលោក។ ប្រការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មកែច្នៃឈើក៏ដូចជាចូលរួមក្នុងគោលនយោបាយបិទព្រៃធម្មជាតិ ១១ លានហិកតា ដែលនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំ។
នាយករដ្ឋមន្ត្រីនិងប្រតិភូបានទៅទស្សនាពិព័រណ៍គ្រឿងសង្ហារឹមឈើនៅក្នុងក្របខ័ណ្ឌនៃសន្និសីទ (VGP/Quang Hiếu)
យោងតាមលោកនាយករដ្ឋមន្រ្តី ដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញ ចាំបាច់ត្រូវកសាងពាណិជ្ជសញ្ញាផលិតផលឈើវៀត ណាមនិងអាជីវករឈើវៀតណាម។ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថានឹងបន្តកសាងយន្តការ គោលនយោបាយនិងច្បាប់បង្កើតឱ្យមានលក្ខខណ្ឌអំណោយផលសម្រាប់ឧស្សាហកម្មឈើដើម្បីអភិវឌ្ឍឱ្យបានឆាប់រហ័សនិងនិរន្តរភាព។ នាយករដ្ឋមន្ត្រីបានកោតសរសើរក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទក្នុងការព្រាងបទបញ្ជារបស់នាយករដ្ឋមន្ត្រីដើម្បីឱ្យក្រោយពីសន្និសីទនេះវិស័យឈើនឹងអាចមាននិរន្តរភាព។
សូមគូសបញ្ជាក់ថា ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោកនិងលំដាប់លេខ ២ នៅទ្វីបអាស៊ី ដោយសារការនាំចេញ ឈើនិងផលិតផលព្រៃឈើ។ រហូតមកដល់ពេលនេះឈើនិងផលិតផលព្រៃឈើរបស់វៀតណាមមានវត្តមាននៅក្នុងប្រទេសនិងតំបន់ ដែនដីជាង ១២០ ។ ទីផ្សារសំខាន់ៗរបស់វៀតណាមគឺអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូងនិងសហភាពអឺរ៉ុបEU៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន