កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១បានប្រារព្ធជាផ្លូវការនៅប្រទេសសិង្ហបុរី

22:33 | 02/08/2018 (យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

យុគសម័យ - កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១ (AMM-51) បានប្រារព្ធជាផ្លូវការនាព្រឹកថ្ងៃទី២សីហានៅមជ្ឈមណ្ឌលសន្និសីទ EXPO សិង្ហបុរី ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានអាស៊ាន២០១៨ លោក Lee Hsien Loong រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង១០និងប្រទេសជាភ្ញៀវកិត្តយស (អាហ្សង់ទីន, អ៊ីរ៉ង់, ន័រវែស, ប៉ាពួញូហ្គីណេ, ស្វីស, Timo Leste និងទួរគី ) រួមទាំងអគ្គលេខាធិការអាស៊ានផងដែរ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំ AMM-51 លើននេះ។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ (រូបថតៈ baoquocte.vn )

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានអញ្ជើញថ្លែងបទសន្ទរថាសំខាន់ៗបើកកិច្ចប្រជុំ ដោយបានរំលឹកឡើងវិញនូវកំណាត់ផ្លូវអភិវឌ្ឍន៍របស់អាស៊ានតាំងពីឆ្នាំ១៩៦៧មក ជាមួយនឹងគោលដៅដំបូង គឺជម្រុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងបរិបទដែល​តំបន់កំពុងស្ថិតក្នុងដំណាក់កាលពោរពេញទៅដោយការលំបាកព្រោះជម្លោះនិងបញ្ហាប្រឈម។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានចាត់ទុកថា អាស៊ានត្រូវបន្តគាំទ្រយ៉ាងពេញទំហឹងដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់។ ទន្ទឹមជាមួយគ្នានោះ រឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ខិតខំប្រឹងប្រែងសម្រេចឲ្យបានឆាប់ៗនូវកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចពេញលេញក្នុងតំបន់ (RCEP) នាចុងឆ្នាំ២០១៨។

ចំពោះមុខនៃនិន្នាការអភិវឌ្ឍន៍របស់ផ្នែកឧស្សាហកម្មពីបដិវត្តន៍៤.០នោះ នាយករដ្ឋមន្ត្រី លោក Lee Hsien Loong បានចាត់ទុកថា អាស៊ានត្រូវជម្រុញខ្លាំងការខិតខំប្រឹងប្រែង ប្រើប្រាស់បច្ចេកវិទ្យាថ្មី លើកកម្ពស់ការតភ្ជាប់ឌីជីថលនិងអភិវឌ្ឍលើភាពច្នៃប្រឌិត។ លោកនាយករដ្ឋមន្ត្រីរូបនេះ ក៏បានចែករំលែកអំពីជោគជ័យដំបូងនៃគោលគំនិតបណ្តាញទីក្រុងអាស៊ានឆ្លាត (ASCN) ផងដែរ។

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន ថតរូបអនុស្សាវរីយ៍ក្នុងពិធីបើកកិច្ចប្រជុំ (រូបថតៈ baoquocte.vn)

នាយករដ្ឋមន្ត្រីសិង្ហបុរីក៏បានអះអាង បន្តគាំទញររាល់គោលគំនិត ជម្រុញការតភ្ជាប់ក្នុងតំបន់អាស៊ាន ក្នុងនោះ មានការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវមជ្ឈមណ្ឌលសហប្រតិបត្តិការសិង្ហបុរីនៅប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ក្រោមគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI)។

បន្ទាប់មក ក្នុងបទសន្ទរកថា អបអរសាទរ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានជូនដំណឹងនូវរបាយការណ៍ ស្តីពីលទ្ធផលសហប្រតិបត្តិការក្នុងអាស៊ាន ចាប់តាំងពីកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន លើកទី៣២ (នាខែមេសាឆ្នាំ២០១៨)។

លោករដ្ឋមន្ត្រីបានអះអាងថា ការពង្រឹងសាមគ្គីភាពនិងតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានជាកត្តាសំខាន់ចំនួន២ ក្នុងនោះ អាស៊ានត្រូវរក្សាឲ្យបានសាមគ្គីភាព ទើបរក្សាបាននូវតួនាទីជាមជ្ឈមណ្ឌលសម្រាប់ទំនាក់ទំនងជាមួយដៃគូផ្សេងៗ។

លោករដ្ឋមន្ត្រីការបរទេសបានសង្កត់ធ្ងន់ថា អាស៊ានត្រូវបង្កើតឲ្យបានចំណុចតុល្យភាព រវាងតម្រូវការរក្សាគោលការណ៍និងតម្លៃស្នូលជាមួយនឹងតម្រូវការផ្លាស់ប្តូរថ្មី ច្នៃប្រឌិតដើម្បីការអភិវឌ្ឍ ជាពិសេស រវាងការធានាផលប្រយោជន៍របស់ប្រទេសសមាជិកនានាជាមួយការរក្សាសាមគ្គីរួមក្នុងតំបន់៕

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត