ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការរបទេសចិននិងEU

11:17 | 04/08/2018 (យោងតាម baoquocte.vn ប្រែសម្រួលដោយ មិញ អាញ់)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការទេសអាស៊ានលើកទី៥១និងកិច្ចប្រជុំពាក់ព័ន្ធ នារសៀលថ្ងៃទី៣ខែសីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខរបស់សហភាពអឺរ៉ុបលោកស្រី Federica Mogherini ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (រូបថតៈ baoquocte.vn)

នៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ភាគីទាំងពីរបានឯកភាពបន្តពង្រឹងនិងពង្រីកថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ វៀតណាម-ចិន និងរក្សាសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថេរភាពនិងវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី។

ទិដ្ឋភាពនៃជំនួបរវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (រូបថតៈ baoquocte.vn)

ស្តីពីបញ្ហាសមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានលើកច្បាស់ថា ត្រូវដោះស្រាយជម្លោះទាំងអស់លើសមុទ្រខាងកើតដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) គ្មានសកម្មភាពធ្វើឲ្យស្ថានភាពស្មុគ្រស្មាញ អនុវត្តន៍ពេញលេញនិងប្រកបដោយប្រសិទ្ធភាព DOC និងឈានទៅសម្រេចឲ្យបានឆាប់ COC។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុបលោកស្រី Federica Mogherini (រូបថតៈ baoquocte.vn)

ក្នុងជំនួបជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុបលោកស្រី Federica Mogherini ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានស្នើឲ្យភាគីទាំងពីរបន្តកិច្ចខិតខំប្រឹងប្រែង រួមគ្នាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងអស់នាពេលឆាប់ៗ។ ដោយអះអាងថាវៀតណាមកំពុងព្យាយាមដោះស្រាយលើការនេសាទខុសច្បាប់ មិនបានរាយការនិងគ្មានការគ្រប់គ្រង(ដែលហៅកាត់ថា IUU) ឧបនាយករដ្ឋមន្ត្រីវៀតណាមបានស្នើ ឱ្យសហភាពអ៊ឺរ៉ុប ពិចារណាដកចេញ “កាតលឿង” សម្រាប់ វៀតណាម៕

(យោងតាម baoquocte.vn ប្រែសម្រួលដោយ មិញ អាញ់)

(យោងតាម baoquocte.vn ប្រែសម្រួលដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត