ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសនិងសាសនាអាហ្សង់ទីន លោក Jorge Faurie

22:48 | 30/07/2018 (បកប្រែដោយ មិញ អាញ់)

យុគសម័យ - ទទួលតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសនិងសាសនាសាធារណរដ្ឋអាហ្សង់ទីន លោក Jorge Faurie បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១កក្កដា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសនិងសាសនាសាធារណរដ្ឋអាហ្សង់ទីន លោក Jorge Faurie (រូបថតៈ VGP/Hai Minh)

នៅក្នុងជំនួបនាថ្ងៃទី៣០ខែកក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេស Jorge Faurie បានឯកភាព វាយតម្លៃថា ឆ្លងកាត់រយៈពេល៤៥ឆ្នាំនោះ ទំនាក់ទំនងវៀតណាម-អាហ្សង់ទីនមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ពោលគឺ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែកើនឡើង ដោយទទួលបាន៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ កើន១០ដងក្នុងទសវត្សរ៍កន្លងមកនេះ។

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានថ្លែងអំណរគុណចំពោះអាហ្សង់ទីន ដែលបានគាំទ្រវៀតណាម ចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១។ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានស្នើឲ្យអាហ្សង់ទីន អនុវត្តន៍យ៉ាងឆាប់ៗនូវបែបបទបើកទ្វារទីផ្សារសម្រាប់ផ្លែឈើវៀតណាម ដូចជា គូលេន ស្រកានាគ និងស្វាយជាដើម។

រដ្ឋមន្ត្រី លោក Jorge Faurie បានអះអាងថា អាហ្សង់ទីនចាត់ទុកវៀតណាម ជាដៃគូសំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ វាយតម្លៃខ្ពស់ចំពោះតួនាទី ឋានៈរបស់វៀតណាមក្នុងតំបន់និងលើពិភពលោកនិងមានបំណងបង្កើននិងបើកទូលាយថែមទៀត ទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យជាមួយវៀតណាម ជាពិសេស គឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការបច្ចេកទេស បង្កលក្ខណៈងាយស្រួលដើម្បីតភ្ជាប់សហគ្រាសនៃប្រទេសទាំងពីរ។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VGP/Hai Minh )

ភាគីទាំងពីរបានឯកភាព បន្តរក្សានិងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ អនុវត្តន៍ប្រកបដោយជោគជ័យ យន្តការគណៈកម្មការអន្តររដ្ឋាភិបាលនិងយន្តការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រី។ រួមជាមួយគ្នានោះ ជម្រុញកិច្ចចរចានិងចុះហត្ថលេខានិងអនុវត្តន៍ប្រកបដោយជោគជ័យ រាល់ឯកសារសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ។

ភាគីទាំងពីរបានអះអាង នឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាអង្គការអន្តរជាតិ វេទិកាពហុភាគី។ នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិអំពីបញ្ហាមួយចំនួនក្នុងតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នាក្នុងនោះមានបញ្ហាសមុទ្រខាងកើត៕

(បកប្រែដោយ មិញ អាញ់)

(បកប្រែដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត