យុគសម័យ - នាថ្ងៃទី៣១ខែកក្កា បណ្តាមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) បានបើកកិច្ចប្រជុំនៅប្រទេសសិង្ហបុរីដើម្បីត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រីការរបទេសអាស៊ានលើកទី៥១ (AMM-51) និងសន្និសីទពាក់ព័ន្ធនានា ដែលនឹងបានប្រារព្ធនាពីថ្ងៃទី១ដល់ថ្ងៃទី៤ខែសីហា។
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ baoquocte.vn)
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោម Nguyen Quoc Dung ប្រធាន SOM ASEAN វៀតណាមបានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
នៅក្នុងកិច្ចប្រជុំ ប្រទេសទាំងអស់បានពិនិត្យឡើងវិញដើម្បីបង្ហើយកិច្ចការត្រៀមរៀបចំឲ្យសន្និសីទ AMM-51 និងសន្និសីទពាក់ព័ន្ធនានា (រួមមាន សន្និសីទរដ្ឋមន្ត្រីអាស៊ានជាមួយដៃគូសន្ទនាទាំង១០, សន្និសីទរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសចូលរួមជាន់ខ្ពស់អាស៊ីបូព៌ា-EAS និងសន្និសីទរដ្ឋមន្ត្រីវេទិកាតំបន់អាស៊ាន-ARF)។
នៅក្នុងកិច្ចប្រជុំ មន្ត្រីជាន់ខ្ពស់អាស៊ានទាំងអស់ បានឯកភាពថា អាស៊ានត្រូវបន្តជម្រុញការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវផែនការមេសម្រាប់កសាងសហគមន៍អាស៊ាន ក្នុងនោះមានទាំងវិធានការជម្រុញការអនុវត្តផែនការមេ សហគមន៍នយោបាយ-សន្តិសុខអាំស៊ាន ២០២៥។ ប្រទេសទាំងអស់បានគាំទ្រនូវលទ្ធផលទទួលបានក្នុងការអនុវត្តរាល់ការអាទិភាពរបស់អាស៊ានក្នុងឆ្នាំ២០១៨ ក្នុងនោះមានគោលគំនិតរបស់ប្រទេសជាប្រធានសិង្ហបុរីស្តីពី បណ្តាញទីក្រុងឆ្លាតអាស៊ាន និងសិក្ខាសាលាស្តីពីការប្រឆាំងភេរវកម្មនៅតំបន់អាស៊ីអាគ្នេយ៍ជាដើម។
ស្តីពីទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាន ប្រទេសទាំងអស់បានអះអាងថា ត្រូវរក្សារឹកនាំនូវតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ជម្រុញទំនាក់ទំនងតុល្យភាព មានផលប្រយោជន៍ទៅវិញទៅមករវាងអាស៊ានជាមួយដៃគូនានា ដោយឈរលើមូលដ្ឋាននៃគោលការណ៍និងបែបបទដើម្បីឈានដល់ការយល់ស្រប។ ប្រទេសអាស៊ានទាំងអស់បានឯកភាពជាសារវ័ន្នអំពីផែនការត្រៀមរៀបចំសម្រាប់សន្និសីទជាន់ខ្ពស់នានារវាងអាស៊ានជាមួយដៃគូនានា។
មន្រ្តីជាន់ខ្ពស់មកពីអាស៊ានក៏បានចំណាយពេលវេលាធ្វើការពិភាក្សាជាមួយគ្នា លើការកសាងទស្សនៈរួមមួយរបស់អាស៊ានស្តីពីបញ្ហា លេចធ្លោមួយចំនួនដែលរួមមានទាំងសំណើថ្មីទាក់ទងនឹងរចនាសម្ព័ន្ធក្នុងតំបន់ បម្រែបម្រួលនៃស្ថានភាពលើសមុទ្រខាងកើតជាដើម ។
អនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Quoc Dung ប្រធាន SOM ASEAN វៀតណាមអញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ baoquocte.vn)
នៅក្នុងសន្និសីទ វៀតណាមបានអះអាង នឹងខិតខំប្រឹងប្រែងរួមសហការជាមួយប្រទេសសមាជិកនានា រួមចំណែកសម្រាប់ជោគជ័យនៃសន្និសីទ AMM-51 និងសន្និសីទពាក់ព័ន្ធនានា; គាំទ្រយ៉ាងសកម្មដល់ការអនុវត្តគំនិតផ្តួចផ្តើមក្រោមប្រធានបទនៃការកសាង សហ គមន៍អាស៊ានដែលពឹងផ្អែកលើខ្លួនឯងនិងច្នៃប្រឌិត ដែលជាសំណើរបស់ប្រទេសប្រធានសិង្ហបុរីក្នុងនោះមានបណ្តាញបណ្តាទីក្រុងឆ្លាត អាស៊ាន (ASCN)៕
(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)


មតិពីមិត្តអ្នកអាន