នាយករដ្ឋមន្ត្រី៖ ដល់ពេលដែលខេត្ត Ha Tinh ត្រូវជឿជាក់ថាខ្លួនជាបង្គោលកំណើន

21:33 | 21/07/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Ha Tinh នារសៀលថ្ងៃទី២១ខែកក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មការប្រតិបត្តិបក្សភាគខេត្ត Ha Tinh។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត (ប្រភពរូបភាព៖ VGP/Quang Hieu)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះ ការអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់ខេត្ត ជាពិសេសគឺការយកចិត្តទុកដាក់ក្នុងការកសាងជនបទថ្មីដោយមានវិធីថ្មី រូបសណ្ឋានថ្មីអំពីទីប្រជុំជនគំរូ ហើយក្បាលម៉ាស៊ីនត្រូវបានរៀបចំឡើងវិញពីភូមិទៅដល់ខេត្ត។

យោងតាមនាយករដ្ឋមន្ត្រី សមិទ្ធិសេដ្ឋកិច្ចដែលខេត្តទទួលបាននោះបញ្ជាក់ឲ្យឃើញការរីកចម្រើនរបស់ខេត្ត ដែលមុននេះ Ha Tinh ត្រូវបានគេស្គាល់ដល់ជាតំបន់គ្មានជីជាតិ។ អញ្ជើញចែករំលែកនូវមតិមួយចំនួនជាមួយតំបន់ នាយករដ្ឋមន្ត្រីលោកបានសង្កត់ធ្ងន់ថា បញ្ហាកាត់បន្ថយភាពក្រីក្រ ដើម្បីនាំខេត្ត Ha Tinh ឈានដល់ការអភិវឌ្ឍលើគ្រប់វិស័យជាភារកិច្ចសំខាន់របស់បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Ha Tinh ក្នុងនោះផ្តោតសំខាន់គឺកសិកម្ម ឧស្សាហកម្មនិងការបំពូល។

(ប្រភពរូបភាព៖ VGP/Quang Hieu)

ខេត្តត្រូវការមានដំណោះស្រាយកាត់បន្ថយភាពក្រីក្រឲ្យបានឆាប់ៗ ជាពិសេស ត្រូវអនុវត្តន៍ឲ្យបានល្អគោលនយោបាយផ្តគ់ផ្គង់សុខុមាលភាពសង្គម បង្កលក្ខណៈងាយស្រួលឲ្យប្រជាជនអភិក្រមដល់វិស័យអប់រំ ដើម្បីពួគគាត់មានឱកាសម្ចាស់ការនឹងអនាគតរបស់ខ្លួន។

ដើម្បីឈានដល់ការអភិវឌ្ឍពេញលេញទាំងសេដ្ឋកិច្ច សង្គមនិងបរិស្ថាន ខេត្តត្រូវផ្តោតសំខាន់លើការរៀបចំផែនការមេ ជាពិសេសរៀបចំនូវផលិតកម្មសំខាន់ៗ។ ក្នុងការអភិវឌ្ឍ ត្រូវធានាវិស័យការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថភាពសង្គម ដោយបំពេញល្អកិច្ចការសតិអារម្មណ៍ កុំឲ្យកើតមានឡើងបញ្ហាក្តៅគគក។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើក្របខ័ណ្ឌសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំខេត្ត Ha Tinh និងធនាគារពិភពលោក (ប្រភពរូបភាព៖ VGP/Quang Hieu)

នៅក្នុងជំនួបធ្វើការ នាយករដ្ឋមន្ត្រី អញ្ជើញផ្តល់មតិបញ្ជាណែនាំ ដោះស្រាយរាល់សំណើររបស់ខេត្ត Ha Tinh ឈរលើស្មារតីបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ការអភិវឌ្ឍរបស់ខេត្ត។

ក្នុងឱកាសនេះ ក្រោមការធ្វើជាសាក្សីរបស់នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំខេត្ត Ha Tinh និងធនាគារពិភពលោកចុះហត្ថលេខាលើក្របខ័ណ្ឌសហប្រតិបត្តិការយុទ្ធសាស្ត្រ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត