ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល

18:01 | 03/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ប្រធានាធិបតីប្រេស៊ីល លោក Michel Temer បានសម្តែងថា៖ សាធារណរដ្ឋសហព័ន្ធប្រេស៊ីលយកចិត្តទុកដាក់លើឋានៈរបស់វៀតណាមក្នុងតំបន់អាស៊ីអាគ្នេយ៍និងមានបំណងចង់ឲ្យវៀតណាមក្លាយទៅជាស្ពានដើម្បីប្រេស៊ីលជម្រុញកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អាស៊ាន។

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue និងប្រធានាធិបតីប្រេស៊ីល លោក Michel Temer (រូបថតៈ VGP/Thành Chung)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រេស៊ីល នាថ្ងៃទី២ កក្កដា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីប្រេស៊ីល លោក Michel Temer ជួបធ្វើការជាមួយរដ្ឋមន្ត្រីមួយចំនួនរបស់ប្រេស៊ីលនិងធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

(រូបថតៈ VGP/Thành Chung)

ក្នុងជំនួបជាមួយប្រធានាធិបតី Temer ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់នូវតួនាទីនិងឋានៈរបស់ប្រេស៊ីលលើឆាកអន្តរជាតិព្រមទាំងយកចិត្តទុកដាក់នូវទំនាក់ទំនងជាមួយប្រេស៊ីល។ ប្រធានាធិបតីប្រេស៊ីល លោក Michel Temer ក៏បានអះអាងថា ប្រេស៊ីលយកចិត្តទុកដាក់នូវតួនាទីសំខាន់របស់វៀតណាមក្នុងតំបន់អាស៊ីអាគ្នេយ៍និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ក្នុងការពង្រឹងនិងពង្រីកឲ្យបានខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់ប្រេស៊ីលជាមួយវៀតណាម។

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល Aloysio Nunes Ferreira (រូបថតៈ VGP/Thành Chung )

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល Aloysio Nunes Ferreira ភាគីទាំងពីរបានឯកភាពជម្រុញការកសាងក្របខ័ណ្ឌច្បាប់សម្រាប់ទំនាក់ទំនងទ្វេភាគី ដូចជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ផ្លាស់ប្តូរព័ត៌មានអំពីពន្ធដើម្បីឈានដល់ការជៀសវាងបង់ពន្ធពីរដងជាដើម។

ធ្វើការពិភាក្សាលើបណ្តាបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ជាពិសេស គាំទ្រការដែលអាស៊ាននិងចិនសម្រេចបានឆាប់ៗនូវ ក្រមសីលធម៌របស់ភាគីនានានៅសមុទ្រខាងកើត(COC) ប្រកបដោយប្រសិទ្ធភាំពនិងជាក់ស្តែង។

ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (រូបថតៈ VGP/Thành Chung)

ក្នុងឱកាសនេះ វៀតណាមនិងប្រេស៊ីលបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន រួមមានកិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការអាកាសចរណ៍ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មនិងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) និងស្ថាប័នពន្លឿនការនាំចេញនិងវិនិយោគប្រេស៊ីល (APEX) ផងដែរ។

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅប្រេស៊ីល (រូបថតៈ VGP/Thành Chung)

ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទៅសាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅប្រេស៊ីលផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត