យុគសម័យ - នាថ្ងៃទី១៩មិថុនា នៅទីក្រុង Soc Trang (ខេត្ត Soc Trang) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួម “សន្និសីទពន្លឿនការវិនិយោគនៅខេត្ត Soc Trang ឆ្នាំ២០១៨និងបំផុសចលនាចាប់ផ្តើមអាជីព”។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ VGP/Quang Hiếu)
អញ្ជើញថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋអំណាចខេត្ត Soc Trang មានភាពខ្លៀវក្លានិងមានការយកចិត្តទុកដាក់សម្រាប់ប្រជាជន។ នាយករដ្ឋមន្ត្រីលោកក៏បានលើកសរសើរចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ខេត្តក្នុងការត្រៀមរៀបចំនូវសន្និសីទពន្លឿនវិនិយោគធំបំផុតតាំងពីមុនមក ដោយមានការចូលរួមមិនត្រឹមតែសម្ព័ន្ធក្រុមហ៊ុនធំៗក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនៅក្រៅប្រទេសទៀតផង។
សន្និសីទទាក់ទាញការចូលរួមរបស់សម្ព័ន្ធក្រុមហ៊ុនជាច្រើនទាំងក្នុងនិងក្រៅប្រទេស (រូបថតៈ VGP/Quang Hiếu)
ជាពិសេស អង្គសន្និសីទលើកនេះទទួលបានតួរលេខឡើងដល់៦ពាន់លានដុល្លាអាមេរិក ក្នុងនោះ ការផ្តល់វិញ្ញាបនបត្រវិនិយោគឡើងដល់១ពាន់លានដុល្លាអាមេរិក កិច្ចសន្យាឥណទានសំខាន់ៗនិងអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការវិនិយោគជាច្រើនក៏ត្រូវបានចុះហត្ថលេខាផងដែរ។
នាយករដ្ឋមន្ត្រីអះអាងថា នឹងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនមកធ្វើការវិនិយោគ។ លោកសង្ឃឹមថា “នាពេលខាងមុខ Soc Trang នឹងក្លាយទៅជាឃ្លាំងផ្ទុកប្រាក់ របស់វិនិយោគិន របស់ប្រជាជននិងរបស់ប្រទេសទាំងមូល”។ យោងតាមលោកនាយករដ្ឋមន្ត្រី ប្រទេសមួយឬតំបន់មួយ ប្រសិនបើចង់អភិវឌ្ឍន៍ប្រកបដោយជោគជ័យគឺត្រូវតែពឹងផ្អែកលើគុណសម្បត្តិប្រៀបធៀបនិងសក្តានុពល ។ ដូចឈ្មោះរបស់ខ្លួន Soc Trang ក្នុងភាសាខ្មែរមុននេះប្រែថា “ស្រុកឃ្លំាង” មានន័យថា “តំបន់កំណប់”។ ប្រការនេះសរឲ្យឃើញថា តំបន់ដីនេះតាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជាតំបន់មានសក្កានុពលធំល្វឹងល្វើយដែរ។
នាយករដ្ឋមន្ត្រីអញ្ជើញទៅទស្សនាផលិតផលពិសេសរបស់ខេត្ត Soc Trang (រូបថតៈ VGP/Quang Hiếu)
នាយករដ្ឋមន្ត្រីបានវាយតម្លៃថា Soc Trang មានតម្លៃវប្បធម៌ដោយឡែករបស់ខ្លួនជាច្រើន ដែមបានបង្ហាញតាមរយៈជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទីនេះ ពីភាសា ទំនាក់ទំនងសង្គម ឈ្មោះភូមិទៅដល់ជំនឿសាសនា ម្ហូបអាហារនិងពិធីបុណ្យទាននានា របស់ជនជាតិ Kinh ជនជាតិ Hoa ជនជាតិខ្មែរនិងជនជាតិចាមមួយភាគតិចផងដែរ។
នាយករដ្ឋមន្ត្រីមានបំណងថា Soc Trang នឹងកសាងបាននូវទំនុកទុកចិត្ត បង្កើតចំណាប់អារម្មណ៍និងការទាក់ទាញសម្រាប់ប្រជាជន សហគមន៍អាជីវកម្មនិងវិនិយោគិនទាំងក្នុងនិងក្រៅប្រទេសជាមិនខាន។
នាយករដ្ឋមន្ត្រីអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Soc Trang (រូបថតៈ VGP/Quang Hiếu)
បន្ទាប់ពីបានចូលរួមសន្និសីទពន្លឿនការវិនិយោគនៅខេត្ត Soc Trang មក នាពេលរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញរួមជាមួយថ្នាក់ដឹកនាំ ស្ថាប័ននានាជួបធ្វើការជាមួយគណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Soc Trang ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា នាពេលខាងមុខ ខេត្ត Soc Trang គប្បីពិនិត្យឡើងវិញរាល់គោលដៅដែលមជ្ឈិមប្រគល់ជូន ក្នុងនោះមានកំណើនសេដ្ឋកិច្ចនិងសន្ទស្សន៍នៃសមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត។ នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកខេត្ត Soc Trang ត្រូវបញ្ជាណែនាំនិងគ្រប់គ្រងរាល់ភារកិច្ចឲ្យបានខ្លាំងក្លាថែមទៀត។ ក្នុងការបញ្ជាណែនាំត្រូវផ្តោតការយកចិត្តទុកដាក់ជួយឧបត្ថម្ភប្រជាជនតំបន់ជនជាតិភាគតិច ក្នុងនោះមានជនជាតិខ្មែរ គ្រួសារក្រីក្រនិងចាត់ទុកនេះជាភារកិច្ចសំខាន់។
នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា ខេត្ត Soc Trang ត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ផ្សព្វផ្សាយឲ្យប្រជាជនជ្រាបនិងគាំទ្រគោលការណ៍របស់បក្សនិងរដ្ឋ បង្កើតឡើងសាមគ្គីជនជាតិក្នុងសង្គមទាំងមូល ជាពិសេស ដោះស្រាយយ៉ាតឹងរឹងអ្នកដែលប្រព្រឹត្តអំពើរំលោភបំពានច្បាប់៕
(ស្រីពេជ្រ សរុបព័ត៌មាន)




មតិពីមិត្តអ្នកអាន