យុគសម័យ - នារសៀលថ្ងៃទី២៨ឧសភានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយព្រឹទ្ធសមាជិក Cory Gardner ប្រធានអនុគណៈកម្មការកិច្ចការបរទេសអាស៊ីបូព៌ា-ប៉ាស៊ីហ្វិកនិងគោលនយោបាយសុវត្ថិភាពបណ្តាញអន្តរជាតិនៃគណៈកម្មការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកនិងជាប្រធានគណៈកម្មការទូទាំងប្រទេសនៃបណ្តាព្រឹទ្ធសមាជិក គណៈបក្សសាធារណរដ្ឋ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
វៀតណាមគោរពនូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិក (រូបថតៈ VOV)
នៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា វៀតណាមគាំទ្រនូវ ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិក និងចាត់ទុកអាមេរិកជាដៃគូសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ លោក Tran Dai Quang បានសើឲ្យភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងនោះផ្តោតសំខាន់លើការពង្រឹងនូវតួនាទីជាមជ្ឈមណ្ឌលនិងរក្សាសាមគ្គីភាពក្នុងអាស៊ាន។ លើសពីនេះទៅទៀត ជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិកដើម្បីការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងប្រសិទ្ធិភាព។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយព្រឹទ្ធសមាជិកអាមេរិក លោក Cory Gardner
រីឯខ្លួនវិញ ព្រឹទ្ធសមាជិក Cory Gardner បានវាយតម្លៃខ្ពស់ ចំពោះរាល់សមិទ្ធិក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមដែលវៀតណាមទទួលបាននាពេលកន្លងទៅ ព្រមទាំងសង្កត់ធ្ងន់ថា អាមេរិកជានិច្ចកាល មានបំណង ជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មនិងសន្តិសុខ ការពារជាតិ។
ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញ ទទួលជួបជាមួយគណៈអធិបតីនៃអនុគណៈកម្មការអាស៊ីបូព៌ា-ប៉ាស៊ីហ្វិកដឹកនាំដោយព្រឹទ្ធសមាជិក Cory Gardner ប្រធានអនុគណៈកម្មការកិច្ចការបរទេសអាស៊ីបូព៌ា-ប៉ាស៊ីហ្វិកនិងគោលនយោបាយសុវត្ថិភាពបណ្តាញអន្តរជាតិនៃគណៈកម្មការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកនិងជាប្រធានគណៈកម្មការទូទាំងប្រទេសនៃបណ្តាព្រឹទ្ធសមាជិក គណៈបក្សសាធារណរដ្ឋ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយគណៈអធិបតីនៃអនុគណៈកម្មការអាស៊ីបូព៌ា-ប៉ាស៊ីហ្វិកដឹកនាំដោយព្រឹទ្ធសមាជិក Cory Gardner
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមបានស្នើរឲ្យរដ្ឋសភាអាមេរិកជម្រុញ ថែមទៀតការផ្លាស់ប្តូរគណៈតិភូគ្រប់ជាន់ថ្នាក់បន្តកិច្ចសហប្រតិបត្តិការនានាជាពិសេសបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាជំនេះពុះពារនូវផលវិបាកដោយសង្គ្រាម។ លោក Pham Binh Minh បានសង្កត់ធ្ងន់លើតួនាទីរបស់អាមេរិក ក្នុងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិកដើម្បីការអភិវឌ្ឍរឹងមាំប្រកបដោយប្រសិទ្ធភាព។
ព្រឹទ្ធសមាជិកអាមេរិក លោក Gardner បានអះអាងថា នឹងបន្តជម្រុញគោលគំណិតនានា ដើម្បី បង្កើនទំនាក់ទំនងរវាងអាមេរិកជាមួយតំបន់អាស៊ានព្រមទាំងស្នើឲ្យភាគីទាំងពីរ បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថភាពនាវាចរណ៍ អាកាសចរណ៍និងគោរពច្បាប់អន្តរជាតិនៅសមុទ្រខាងកើត។
អនុប្រធានរដ្ឋសភា លោក Do Ba Ty អញ្ជើញទទួលជួបជាមួយព្រឹទ្ធសមាជិកអាមរិក លោក Cory Gardner (រូបថតៈ Quang Khanh)
ក្នុងជំនួបជាមួយព្រឹទ្ធសមាជិកអាមេរិក លោក Cory Gardner អនុប្រធានរដ្ឋសភា លោក Do Ba Ty ក៏បានស្នើរឲ្យប្រទេសទាំងពីរ នាពេលខាងមុខ នឹងបន្តការផ្លាស់ប្តូរគណៈប្រតិភូ ហើយគណៈកម្មការរបស់រដ្ឋសភានៃប្រទេសទាំងពីរ គប្បីមានការផ្លាស់ប្តូរមតិលើបញ្ហាតាក់តែងច្បាប់ ឃ្លាំមើលកំពូល ដើម្បីសិក្សារៀនសូត្របទពិសោធន៍ពីគ្នាទៅវិញទៅមក។ ព្រឹទ្ធសមាជិកអាមេរិកបានឲ្យដឹងថា នឹងស្វែងរកនូវឱកាសទាំងទ្វេភាគីនិងពហុភាគី ដើម្បីលុបបំបាត់ចោលរាល់របាំងពាណិជ្ជកម្ម និងលើកកម្ពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិជាពិសេសក្នុងតំបន់អាស៊ានផងដែរ៕
(ដោយ ស្រីព្រេជ)




មតិពីមិត្តអ្នកអាន