យុគសម័យ - ជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ជាមួយ កម្មករនិយោជិកជាង៨០០នាក់នៅបណ្តាមណ្ឌលឧស្សាហកម្មវាលសណ្តទន្លេក្រហម បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ខែឧសភានៅខេត្ត Ha Nam (ភាគខាងជើងវៀត ណាម)
ក្រោមប្រធានបទ“ទិន្នផលខ្ពស់ជាង សុមុមាលភាពល្អជាង”។ នេះជាលើកទី៣ដែលនាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាលនិងជួបសន្ទនាជាមួយកម្មករនិងកម្មាភិបាលសហជីព
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយកម្មករនៅមណ្ឌលឧស្សាហកម្មវាលសណ្តទន្លេក្រហម
នៅក្នុងជំនួបនេះ កម្មករ និយោជិកបានលើកឡើងនូវឧបសគ្គដែលពួកគេកំពុងជួបប្រទះដូចជាការងារធ្វើ ប្រាក់បៀវត្ស ជីវភាពខាងវប្បធម៌និងស្មា រតីតាមរយៈមណ្ឌលឧស្សាហកម្មនិងមណ្ឌលកែច្នៃជាដើម។
អញ្ជើញឆ្លើយតបតាមបញ្ហាដែលបានលើកឡើងទាំងអស់នេះ លោក Nguyen Xuan Phuc បានចាត់ទុកដូច្នេះ៖“នាយករដ្ឋមន្ត្រីរដ្ឋាភិបាលមានគោលការជាស្រាប់ស្តីពីបញ្ហាលំនៅដ្ឋានសង្គមនិងលក្ខណៈវប្បធម៌សម្រាប់កម្មករ។ ត្រូវចំណាយដីនិងប្រមូលរាល់ប្រភពកម្លាំងពលំដើម្បីកសាងលំនៅដ្ឋានសង្គម។ ហើយសហគ្រាសក៏គប្បីផ្តោតការយកចិត្តទុកដាក់ចំ ណាយ ប្រភពកម្លាំងដើម្បីកសាងលំនៅដ្ឋានសម្រាប់កម្មករ ជាពិសេសត្រូវមាន ប្រព័ន្ធសាលាមតោយ្យ ដោយបំពាក់តាមបទដ្ឋានចាំបាច់”។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញផ្តល់អាហារូបករណ៍ចំនួន ៦៥ចំណែកសម្រាប់កម្មករ ដើម្បី លើកទឹកចិត្តឲ្យកម្មករសិក្សារៀនសូត្រលើកកម្ពស់សមត្ថភាពព្រមទាំងប្រគល់ផ្ទះចំនួ១៨ខ្នងសម្រាប់កម្មករមានស្ថានភាព លំបាកពិសេស៕
(ដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន