កម្មវិធីសិល្បៈ“និទាឃរដូវជាទីស្រឡាញ់ - ស្វាគមន៍ឆ្នាំថ្មីសកល - ឆ្នាំ២០២១”

13:42 | 29/12/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នេះជាកម្មវិធីមួយដែលគួបផ្សំសិល្បៈជាច្រើនប្រភេទ ចាប់ពីសិល្បៈសម័យប្រជាប្រិយប្រពៃណី រហូតដល់សិល្បៈសម័យទំនើបដូចជា៖ ច្រៀងបទចំរៀង Choi ចំរៀងប្រជាប្រិយ ការសម្តែងកំប្លែង រហូតដល់ការច្រៀងរបាំបែបទំនើបរបស់សិល្បករទីក្រុង Da Nang និងទីក្រុងហូជីមិញ។

កម្មវិធីសិល្បៈ“និទាឃរដូវជាទីស្រឡាញ់ - ស្វាគមន៍ឆ្នាំថ្មីសកល - ឆ្នាំ២០២១”

“និទាឃរដូវជាទីស្រឡាញ់ - ស្វាគមន៍ឆ្នាំថ្មីសកល ២០២១” គឺជាប្រធានបទនៃកម្មវិធីសិល្បៈដែលរៀបចំឡើងដោយមន្ទីរវប្បធម៌និងកីឡាទីក្រុង Da Nang នាយប់ថ្ងៃទី ២៧ ខែធ្នូ។

នេះជាកម្មវិធីមួយដែលគួបផ្សំសិល្បៈជាច្រើនប្រភេទ ចាប់ពីសិល្បៈសម័យប្រជាប្រិយប្រពៃណី រហូតដល់សិល្បៈសម័យទំនើបដូចជា៖ ច្រៀងបទចំរៀង Choi ចំរៀងប្រជាប្រិយ ការសម្តែងកំប្លែង រហូតដល់ការច្រៀងរបាំបែបទំនើបរបស់សិល្បករទីក្រុង Da Nang និងទីក្រុងហូជីមិញ។

លោក Huynh Van Hung ប្រធានមន្ទីរវប្បធម៌និងកីឡាទីក្រុង Da Nang បានមានប្រសាសន៍ថា៖ «កម្មវិធីនិទាឃរដូវជាទីស្រឡាញ់ គឺជាកម្មវិធីសិល្បៈប្រចាំឆ្នាំរបស់មន្ទីរវប្បធម៌និងកីឡាទីក្រុង Da Nang សហការជាមួយដៃគូនានា។ កម្មវិធីនេះមិនត្រឹមតែបំពេញតាមតំរូវការនៃការទស្សនាសិល្បៈរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្កប់អត្ថន័យខាងសង្គមទៀតផង ពោលគឺបង្កើតមូលនិធិមួយដើម្បីជួយឧបត្ថម្ភសម្រាប់សិស្សក្រីក្រនៅខ័ណ្ឌ Thanh Khe »៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត