យុគសម័យ - ដើម្បីពង្រឹងការតភ្ជាប់ ការចែករំលែកព័ត៌មាននិងការដឹងគុណចំពោះដៃគូអន្តរជាតិ នាថ្ងៃទី ១០ ខែធ្នូ សហព័ន្ធនារីវៀតណាមបានរៀបពិធីសំណេះសំណាល “ រួមដំណើរជាមួយគ្នា ដើម្បី ការអភិវឌ្ឍន៍ ក្នុងរយៈពេល ៩០ ឆ្នាំកន្លង” ។
ពិធីសំណេះសំណាល “ រួមដំណើរជាមួយគ្នា ដើម្បី ការអភិវឌ្ឍន៍ ក្នុងរយៈពេល ៩០ ឆ្នាំកន្លង”
នៅក្នុងពិធីនោះលោកស្រីប្រធានសម្ព័ន្ធនារីវៀតណាម Ha Thi Nga បានសម្តែងការគោរពចំពោះមិត្តភក្តិនិងដៃគូអន្តរជាតិដែលបានសម្របសម្រួលនិងគាំទ្រនារីវៀតណាមនិយាយរួមនិងសម្ព័ន្ធនារីវៀតណាមនិយាយជាពិសេស។
ក្នុងរយៈពេល ៩០ ឆ្នាំកន្លងមក សមាគមបានបង្កើតនិងអភិវឌ្ឍន៍ ដែលក្លាយជាអង្គភាពធំនិងមានកិត្យានុភាពទាំងក្នុងស្រុកនិងក្រៅស្រុក ដែលមានសមាជិក ១៩ លាននាក់ ។ ក្នុងរយៈពេលសមាហរណកម្មបច្ចុប្បន្ននេះ ការគាំទ្រពីដៃគូអន្តរជាតិកាន់តែមានប្រសិទ្ធិភាពជាងមុន ដូចជាការជួយសមាគម ក្នុងការសាកល្បង និងសាកល្បងកសាងទម្រង់រូបភាពថ្មីៗ ដោយហេតុនេះបើកទិសដៅថ្មី និងវិធីសាស្រ្តថ្មីដែលអនុវត្តក្នុងវិស័យមួយចំនួន។
ជាមួយនឹងការរួមដំណើររបស់ដៃគូជាច្រើន សមាគមបានក្លាយជាអង្គការឈានមុខគេមួយ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មានទម្រង់រូបភាពក្លាយជាយីហោរបស់សមាគម ដូចជាទម្រង់រូបភាពទឹកស្អាតនិងអនាម័យបរិស្ថាន "ការកែលម្អលក្ខខណ្ឌអនាម័យ សហគមន៍វាយតំលៃដែលអាស្រ័យទៅលើលទ្ធផល" - CHOBA ។ ដោយហេតុនេះ រួមចំណែកដល់ការអនុវត្តល្អនូវលក្ខណៈវិនិច្ឆ័យបរិស្ថាន ក្នុងកម្មវិធីគោលដៅជាតិដើម្បីកសាងជនបទថ្មី។
ជាពិសេស កម្មវិធីនិងគម្រោងដែលទទួលបានមូលនិធិអន្តរជាតិបាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ស្ត្រីនិងសហគមន៍ជាពិសេសក្រុមស្ត្រីដែលជួបការលំបាក ក្នុងវិស័យជាច្រើន។ ទាំងនេះរួមមាន ការថែទាំសុខភាព ការអប់រំ ការកាត់បន្ថយភាពក្រីក្រ ការពង្រឹងអំណាចសេដ្ឋកិច្ចការ ចាប់ផ្តើមធ្វើអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការប្រឆាំងនឹងអំពើហឹង្សា និងការចូលរួមរបស់ស្ត្រីក្នុងការងារគ្រប់គ្រង និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ…
គំនិតផ្តួចផ្តើមថ្មីៗជាច្រើនត្រូវបានគេទទួលស្គាល់និងកោតសរសើរដូចជា "ឆ្នាំមានសុវត្ថិភាពសម្រាប់ស្ត្រីនិងកុមារ" "ទិវាស្ត្រីច្នៃប្រឌិត" "ថ្ងៃដែលស្រីចាប់ផ្តើមធ្វើអាជីវកម្ម" គំនិតផ្តួចផ្តើមឃោសនារួមបញ្ចូលនឹងគោលនយោបាយ កម្មវិធីគោដៅជាតិ... ដោយហេតុនេះជួយធ្វើឱ្យប្រសើរឡើងនូវគុណសម្បត្តិ និងសមត្ថភាពរបស់បុគ្គលិកនៃសមាគមនិងគុណភាពជីវិតនិងការរីកចម្រើនរបស់ស្ត្រីជាទូទៅ។
លោកស្រី Elisa Fernandez ប្រធានតំណាងអង្គការសហប្រជាជាតិស្ត្រីបប្រចាំនៅវៀតណាម
ក្នុងនាមដៃគូនិងធុរកិច្ច លោកស្រី Elisa Fernandez ប្រធានតំណាងអង្គការសហប្រជាជាតិស្ត្រីប្រចាំនៅវៀតណាម និងលោកស្រី Le Thi Hong Nhi អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Unilever ប្រចាំនៅវៀតណាម - បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សមាគម ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងផ្តល់អំណាចដល់ស្ត្រី។ អង្គការសហប្រជាជាតិស្ត្រីបប្រចាំនៅវៀតណាម ក្រុមហ៊ុន Unilever និងអង្គការក្រុមហ៊ុនធំៗ ផ្សេងទៀតបានចាត់ទុក សមាគមន៍ជាដៃគូយុទ្ធសាស្រ្ត ហើយប្តេជ្ញាបន្តចូលរួមជាមួយសមាគម ដើម្បីលើកកម្ពស់ជីវិតស្ត្រី លើកកម្ពស់លទ្ធភាពសេដ្ឋកិច្ចរបស់ស្ត្រីនិងធានា សុវត្ថិភាពសម្រាប់ស្ត្រីនិងកុមារទាំងអស់នៅក្នុងប្រទេសវៀតណាម។
ក្រៅពីពិធីនេះប្រតិភូក៏បានចំណាយពេលវេលា ដើម្បីស្វែងយល់នូវវប្បធម៌ប្រពៃណី និងរីករាយទស្សនាទេសភាពធម្មជាតិ នៅតាមដងទន្លេ Hong នៅភូមិវប្បធម៌ ទេសចរណ៍ និងម្ហូបអាហារ Nang ទន្លេ Hong ។ខាងក្រោមនេះជារូបថតមួយចំនួននៃពិធីសំណេះសំណាល។
ប្រតិភូបានជួបប្រាស្រ័យទាក់ទងជាមួយសិល្បករ សិល្បការិនីច្រៀង quan ho នៅ Bac Ninh ។
ឈុតសម្តែងសិល្បៈ ច្រៀង quan ho ។
បោះពុម្ពគំនូរប្រជាប្រិយ Dong Ho ។
លោកស្រី Elisa Fernandez ប្រធានតំណាងរបស់អង្គការសហប្រជាជាតិស្ត្រីប្រចាំនៅប្រទេសវៀតណាមកំពុងបោះពុម្ពគំនូរប្រជាប្រិយ Dong Ho ដោយផ្ទាល់ដៃ ។
លោកស្រីប្រធានសម្ព័ន្ធនារីវៀតណាម Ha Thi Nga មើលឃើញផលិតផលប៉ាក់ដោយដៃ។
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)







មតិពីមិត្តអ្នកអាន