សកម្មភាពជាច្រើនក្នុងឱកាស Hoi An ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដោយអង្គការយូណេស្កូ

22:09 | 06/12/2020

ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ២១ ឆ្នាំ នៃទីក្រុងបុរាណ Hoi An ខេត្ដ Quang Nam ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដោយអង្គការយូណេស្កូ (៤-១២-១៩៩៩ / ៤-១២-២០២០) និង ៣ ឆ្នាំ នៃសិល្បៈ Bai Choi នៅភាគកណ្ដាលវៀតណាមត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌអរូបី (៧ - ១២- ២០១៧ / ៧-១២-២០២០) ។

ទីក្រុងបុរាណ Hoi An ត្រៀមខ្លួនទទួលភ្ញៀវទេសចរ (រូបថត៖ VGP)

ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែធ្នូ គណៈកម្មាធិការប្រជាជនទីក្រុង Hoi An បានរៀបចំសកម្មភាពវប្បធម៌ និងកម្សាន្តជាច្រើន។ ក្រៅពីនេះ ទីក្រុង Hoi An ក៏បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ៖ "ការអភិរក្ស និងផ្សព្វផ្សាយទេសចរណ៍បេតិកភណ្ឌក្នុងបរិបទនៃការរីករាលដាល Covid-19។ បញ្ហា និងដំណោះស្រាយ" តួនាទីរបស់ស្ត្រីក្នុងការជំរុញវិស័យទេសចរណ៍" និង "ស្ថានភាពស្នាក់នៅ និងការធ្វើអាជីវកម្មនៅកេរ្ដិ៍ដំណែលនានាក្នុងទីក្រុងបុរាណ Hoi An ក្នុងបរិបទនៃជំងឺរាតត្បាត Covid-19"។

សកម្មភាពអបអរសាទរក្នុងឱកាសនេះ សំដៅជំរុញវិស័យទេសចរណ៍ Hoi An បន្ទាប់ពីរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺរាតត្បាត COVID-19 និងគ្រោះមហន្តរាយធម្មជាតិ។ ទន្ទឹមនឹងនោះ រួមចំណែកលើកស្ទួយមុខមាត់ទីក្រុងបុរាណ Hoi An និង​​លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយ​ចីរភាព នាពេលខាងមុខ./.

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត