ពិធីបើកតាំងពិព័រណ៍រូបថតរំលឹកខួបលើកទី ៦៥ នៃទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌូនេស៊ី

15:33 | 08/12/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ៧ ខែធ្នូ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីនិងរដ្ឋបាលតំបន់ពិសេស Yogyakarta បានបើកតាំងពិព័រណ៍រូបថតរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌូនេស៊ីតាមទំរង់ផ្ទាល់និងតាមអនឡាញ។

រូបថតមួយត្រូវបានដាក់បង្ហាញនៅឯតាំងពិព័រណ៍។ (រូបថត៖ VNA)

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅហ្សាកាតាបានឱ្យដឹងថា នៅថ្ងៃទី ៧ ខែធ្នូ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបានសម្របសម្រួលជាមួយរដ្ឋបាលនៃតំបន់ពិសេស Yogyakarta ដើម្បីបើកតាំងពិព័រណ៍រូបថតដើម្បីរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌូនេស៊ី។

ការតាំងពិព័រណ៍ត្រូវបានរៀបចំឡើងតាមទម្រង់ផ្ទាល់និងតាមអនឡាញ។

ថ្លែងនៅក្នុងទាំងពិព័រណ៍នេះតាមប្រព័ន្ធវីដេអូ លោកស្រី Megawati Sukarnoputri ប្រធានាធិបតីទី ៥ នៃសាធារណរដ្ឋឥណ្ឌូនេស៊ីនិងបច្ចុប្បន្នជាប្រធានគណបក្សប្រជាធិបតេយ្យតស៊ូ (PDI-P) បានចែករំលែកការចងចាំដ៏ជ្រាលជ្រៅរបស់លោកស្រីចំពោះលោកប្រធានហូជីមិញនិងឪពុករបស់គាត់គឺប្រធានាធិបតី Sukarno ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ១៩៥៩ ។ ជាមួយគ្នានេះដែរ លោកស្រីបានសង្កត់ធ្ងន់ទៅលើភាពស្រដៀងគ្នានិងគុណសម្បត្តិដ៏កម្រពិសេសរបស់មេដឹកនាំស្ថាបនិកទាំងពីរនេះ។

សម្តែងការកោតសរសើរចំពោះស្មារតីតស៊ូដើម្បីឯករាជ្យភាពរបស់ប្រជាជនវៀតណាម ដែលមានឈ្មោះជាប្រវត្តិសាស្ត្រដូចជា៖ លោកឧត្តមសេនីយ៍ឯក Vo Nguyen Giap, អនុប្រធានលោកស្រី Nguyen Thi Binh, អតីតប្រធានាធិបតីឥណ្ឌូនេស៊ីបានជឿជាក់ថា ចំណងមិត្តភាពវៀតណាម - ឥណ្ឌូណេស៊ីប្រាកដជាស្ថិតស្ថេរជារៀងរហូតព្រោះប្រទេសទាំងពីរមានគោលបំណងដូចគ្នាដើម្បីឯករាជ្យនិងសេរីភាព ហើយកូនចៅជំនាន់ក្រោយត្រូវបន្តរក្សាទំនាក់ទំនងនេះ។

ថ្លែងមតិក្នុងពិធីបើក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ីលោក Pham Vinh Quang បានពិនិត្យឡើងវិញយ៉ាងខ្លីនូវការវិវឌ្ឍន៍នៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមក ដោយបានបញ្ជាក់ពីចំណងមិត្តភាពពិសេសរវាងលោកប្រធានហូជីមិញនិងលោកអតីតប្រធានាធិបតី Sukarno គឺជា “គ្រឹះ” សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតក៏បានណែនាំសមិទ្ធិផលសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេលកន្លងមក ហើយកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីនិងថានះរបស់តំបន់ពិសេស Yogyakarta នៅក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ វប្បធម៌ អប់រំនិងសេដ្ឋកិច្ច ទន្ទឹមនឹងនេះលោកបានជឿជាក់ថា តំបន់ពិសេសនេះនឹងបន្តអភិវឌ្ឍន៍និងជំរុញទំនាក់ទំនងវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ជាមួយបណ្តាមូលដ្ឋាននៅវៀតណាម។

មេដឹកនាំតំបន់ពិសេស Yogyakarta ក៏បានថ្លែងសុន្ទរកថាដែលបង្ហាញពីអត្ថន័យនៃការរៀបចំតាំងពិព័រណ៍រូបថតនេះ។

នៅក្នុងសុន្ទរកថាទៅកាន់ពិធីនេះ អភិបាលខេត្ត Sri Sultan Hamengku Buwono X បានរំលឹកអនុស្សាវរីយ៍ក្រុមគ្រួសារនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ១៩៥៩ ដែលឪពុករបស់លោកគឺជាអតីតព្រះមហាក្សត្រ Sri Sultan Hamengkubuwono IX មានកិត្តិយសក្នុងការស្វាគមន៍លោកហូជីមិញនៅពេលធ្វើទស្សនាទៅកាន់តំបន់នេះ។

លោក Hamengkubuwono X ក៏បានសង្ឃឹមថា អាកាសយានដ្ឋានអន្តរជាតិ Yogyakarta (YIA) ដែលទើបបើកថ្មីនៅខែសីហានឹងបង្កើតឱកាសបើកការហោះហើរត្រង់ពី Yogyakarta ទៅបណ្ដាមូលដ្ឋាន ខេត្តរបស់វៀតណាម ដែលរួមចំណែកលើកកម្ពស់ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន រួមចំណែកដល់ការស្តារសេដ្ឋកិច្ច វប្បធម៌ - សង្គមឡើងវិញក្រោយពីជំងឺរាតត្បាតសកល Covid-19 ហើយបង្កើតនូវការលើកទឹកចិត្តបន្ថែមទៀតដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូនេស៊ី៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត