សំណង់ចំនួន៣៧ទទួលបានពានរង្វាន់យុវវ័យច្នៃប្រឌិតទូទាំងប្រទេសឆ្នាំ២០២០

16:30 | 30/11/2020

ពានរង្វាន់ឆ្នាំនេះត្រូវបានប្រគល់ជូន បណ្ដាបុគ្គល សមូហភាពជាយុវជន ដែលមានសំណង់ ស្នាដៃច្នៃប្រឌិតដ៏ ឆ្នើមៗ ដែលត្រូវបានអនុវត្តក្នុងវិស័យសិក្សារៀនសូត្រ ធ្វើការងារ ឬការធ្វើផលិត កម្មពលកម្ម។

ទិដ្ឋភាពនៃពិធីនេះ។ (រូបថត៖ TTXVN)

នាយប់ថ្ងៃទី២៩ វិច្ឆិកា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញបានរៀបចំពិធីលើកតម្កើងនិងប្រគល់ពានរង្វាន់យុវវ័យច្នៃ ប្រឌិតទូទាំងប្រទេសឆ្នាំ២០២០។ ពានរង្វាន់ឆ្នាំនេះត្រូវបានប្រគល់ជូន បណ្ដាបុគ្គល សមូហភាពជាយុវជន ដែលមានសំណង់ ស្នាដៃច្នៃប្រឌិតដ៏ ឆ្នើមៗ ដែលត្រូវបានអនុវត្តក្នុងវិស័យសិក្សារៀនសូត្រ ធ្វើការងារ ឬការធ្វើផលិត កម្មពលកម្ម។

គណៈចាត់តាំងបានជ្រើសរើស សំណង់ ដំណោះស្រាយនិងផលិត ផលប្រកបដោយភាពច្នៃប្រឌិតដ៏ឆ្នើមជាងគេចំនួន៣៧ក្នុងសំណង់ ដំណោះ ស្រាយនិងផលិតផលសរុបទាំង២៤១ ដើម្បីផ្ដល់ជូនពានរង្វាន់ យុវវ័យច្នៃប្រឌិតទូទាំងប្រទេសឆ្នាំ២០២០។ ថ្លែងនៅទីនេះ លោក Tran Thanh Man ប្រធាន គណៈ កម្មាធិការមជ្ឈឹមរណ សិរ្សមាតុភូមិវៀតណាម បានសង្កត់ធ្ងន់ថា៖

“បណ្ដាគណៈកម្មាធិការ ក្រសួង ស្ថាប័ននិងមូលដ្ឋានបន្តយកចិត្ត ទុកដាក់ គាំទ្រ និងជួយសម្រួលដល់យុវជនក្នុងការសិក្សាស្រាវជ្រាវវិទ្យា សាស្ត្របច្ចេកវិទ្យា ជំរុញកម្មវិធីចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ដោយសារនេះជាកត្តាដ៏សំខាន់ដើម្បីពង្រីកសក្ដានុភាពហើយបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ខ្ញុំជឿជាក់ថា យុវជនជំនាន់ បច្ចុប្បន្ននឹងទទួលបន្តប្រពៃណីរបស់ជំនាន់មុនៗ ដោយមានគំនិតផ្ដួចផ្ដើម និងការច្នៃប្រឌិតជាច្រើនថែមទៀតលើគ្រប់វិស័យនៃជីវភាពសង្គម ចូលរួម ចំណែកយ៉ាងសកម្មជាមួយបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំង មូលជំនះពុះពារលើការលំបាក បញ្ហាប្រឈមទាំងអស់ ដើម្បីកសាង ប្រទេសវៀតណាមឲ្យកាន់តែខ្លាំងមាំមួននិងសម្បូររុងរឿង”៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត