នាយប់ ថ្ងៃទី១១ ខែតុលា មហោស្រពអាវផាយនៅទីក្រុងហូជីមិញ លើកទី៧ ឆ្នាំ២០២០ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់អាវផាយវៀតណាម” ត្រូវបានបើកនៅសារមន្ទីរប្រវត្តិសាស្ត្រវៀតណាមទីក្រុងហូជីមិញ។
ពិធីគឺជាសកម្មភាពអបអរសាទរមហាសន្និបាតបក្សលើកទី១១ នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញអាណត្តិ ២០២០-២០២៥ និងជួយជ្រោមជ្រែងប្រធានបទរបស់ទីក្រុងនៅឆ្នាំ២០២០ - ឆ្នាំជម្រុញវប្បធម៌ និងកសាងរបៀបរស់នៅមួយប្រកបដោយភាពស៊ីវិល័យនៅទីក្រុង។ នេះគឺជាសកម្មភាពបើកឆាកនៃបណ្ដាព្រឹត្តិការណ៍ក្នុងយុទ្ធនាការ “Hello Ho Chi Minh City - ទីក្រុងហូជីមិញ-សូមស្វាគមន៍ ” ដើម្បីស្ដារផ្នែកទេសចរណ៍ឡើងវិញ។ នៅក្នុងពិធីបើកនេះ បានប្រព្រឹត្តិទៅការបង្ហាញម៉ូដអាយផាយប្រមាណ ៥០០ ឈុត របស់អ្នករចនាម៉ូដជួរមុខ។ សូមបញ្ជាក់ដែរថា មហោស្រពអាវផាយទីក្រុងហូជីមិញលើកទី ៧ នឹងបិទបញ្ចប់នៅដំណាច់ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០។
មហោស្រពអាវផាយទីក្រុងហូជីមិញ ឆ្នាំ ២០២០។ (រូបថត៖ Quan doi Nhan Dan)
សូមបញ្ជាក់ដែរថា មហោស្រពអាវផាយទីក្រុងហូជីមិញលើកទី ៧ នឹងបិទបញ្ចប់នៅដំណាច់ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ./.
(បូកសរុបដោយឌីណា)
(ប្រភពព័ត៌មាន: kh.qdnd.vn, VOV)

មតិពីមិត្តអ្នកអាន