បុរសជាមន្ត្រីររដ្ឋការនៅ Hue ស្លៀកពាក់អាវផាយទៅធ្វើការ៖ អភិរក្សសម្លៀកបំពាក់ប្រពៃណីជាតិ

13:59 | 22/09/2020

មន្ទីរវប្បធម៌កីឡាខេត្ត Thua Thien Hue ជាស្ថាប័នអភិបាលកិច្ចដំបូង គេនៅក្នុងខេត្តដែលលើកទឹកចិត្តឲ្យមន្ត្រីរដ្ឋការប្រុសស្លៀកពាក់អាវផាយទៅធ្វើការ។ ចាប់ពីខែកញ្ញា កម្មាភិបាលនិងមន្ត្រីរដ្ឋការនៃមន្ទីរវប្បធម៌កីឡាខេត្ត Thua Thien – Hue ពាក់ អាវផាយប្រពៃណីដើម្បីទៅធ្វើការ។ បទបញ្ញត្តិនេះត្រូវបានអនុវត្តក្នុងថ្ងៃច័ន្ទដំបូងជារៀងរាល់ខែ ដោយសារនេះជាថ្ងៃប្រព្រឹត្តទៅពិធីគោរពទង់ជាតិនៃស្ថាប័នទាំងមូល។


លោក Tran Huu An កម្មាភិបាលនៃមន្ទីរវប្បធម៌កីឡាខេត្ត Thua Thien Hue បានឲ្យដឹងថា ក្រោយពីសិក្ខាសាលាក្រោមប្រធានបទ “Hue - រាជធានីនៃអាវផាយវៀតណាម” កាលពីដើមខែកក្កដាឆ្នាំ២០២០ ថ្នាក់ដឹកនាំផ្នែកវប្បធម៌ Hue បានអំពាវនាវឲ្យកម្មាភិបាលនិងមន្ត្រីរដ្ឋការពាក់សម្លៀកបំពាក់ អាវផាយ ដើម្បីថែរក្សាសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជាតិ។

បណ្ដាកម្មាភិបាលនៃមន្ទីរវប្បធម៌កីឡាខេត្ត Thua Thien Hue ពាក់អាវផាយទៅធ្វើការ។ (រូបថត៖ សារមន្ទីរវប្បធម៌កីឡាខេត្ត Thua Thien Hue)

អ្នកស្រាវជ្រាវវប្បធម៌ Hue លោក Nguyen Xuan Hoa បានចាត់ទុកថា ការដែលមន្ត្រីរដ្ឋការប្រុសស្លៀកពាក់អាវផាយទៅធ្វើការគឺជាប្រការ “គួរឲ្យលើកទឹកចិត្ត”។

សម្លៀកបំពាក់អាវផាយរបស់បុរសវៀតណាមក្នុងអតីតកាល។(រូបថតឯកសារ)

លោក Hoa បានឲ្យដឹងថា អាវផាយដែលមន្ត្រីរដ្ឋការប្រុសនៅ Hueស្លៀកពាក់នោះ ធ្លាប់ត្រូវបានស្ដេច Minh Mang ជ្រើសរើសជាសម្លៀកបំពាក់ជាតិ។ អស់រយៈពេលជាយូរមកហើយ យើងត្រឹមតែស្គាល់ដល់ប្រជាប្រិយភាពនៃអាវផាយរបស់នារីវៀតណាម ហើយភ្លេចថា បុរសវៀតណាមក៏មានអាវផាយដោយឡែកអញ្ចឹង។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue លោក Phan Ngoc Tho ពាក់អាវផាយក្នុងឱកាសទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម នាថ្ងៃទី១០ កក្កដា ឆ្នាំ២០២០។ (រូបថត៖ thuathienhue.gov.vn)


លោកឯកអគ្គរដ្ឋទូតវៀតណាម Pham Viet Anh ស្លៀកពាក់អាវផាយក្នុងឱកាសជូនសារតាំងចំពោះព្រះមហាក្សត្រហូឡង់។


លោកឯកអគ្គរដ្ឋទូតវៀតណាម Pham Sanh Chau បានស្លៀកពាក់អាវផាយក្នុងព្រឹត្តិការណ៍ការទូតសំខាន់ៗអស់រយៈពេល១០ឆ្នាំមកហើយ។

អ្នកស្រាវជ្រាវវប្បធម៌ Nguyen Xuan Hoa ចាត់ទុកថា ដើម្បីកសាងទីក្រុង Hue ជាទីក្រុងបេតិកភ័ណ្ឌវប្បធម៌របស់វៀតណាម មិនត្រឹមតែមន្ត្រីរដ្ឋការប្រុសនៃមន្ទីរវប្បធម៌កីឡាប៉ុណ្ណោះទេ ថែមទាំងនៅអង្គភាពផ្សេងៗទៀតដូចជា មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែល និងសារមន្ទីរ ក៏គប្បីស្លៀកពាក់អាវផាយ៥ផ្ទាំងទៅធ្វើការយ៉ាងហោចណាស់មួយលើកក្នុងមួយខែទៀតផង៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត