យុគសម័យ - នាថ្ងៃទី ១៤ មិថុនា ប្រជាជនរាប់រយនាក់បានប្រមូលគ្នាទៅកាន់តំបន់ Vuc Rao ភូមិ Bac Son ឃុំ Xuan Vien ស្រុក Nghi Xuan (Ha Tinh) ដើម្បីចូលរួមក្នុងពិធីបុណ្យនេសាទតាមបែបប្រពៃណី Dong Hoa។
ពិធីបុណ្យនេសាទតាមបែបប្រពៃណី Dong Hoa ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ និងម្តងក្នុងមួយឆ្នាំនៅពេលដែលប្រជាជនប្រមូលផលរួលរាល់ហើយ និងប្រកដោយប្រជាប្រិយ។
ពិធីបុណ្យនេះធ្វើឡើងនៅជើងភ្នំ Hong Linh ដែលមានប្រវែងជាង ១ គីឡូម៉ែត្រនិងមានផ្ទៃដីប្រមាណ ៣០ ហិកតា។ តំបន់នេះ សំបូរទៅដោយត្រីទឹកសាប។
ពិធីបុណ្យនេសាទចាប់ផ្តើមនៅម៉ោង ៧ និងបញ្ចប់នៅម៉ោង ១០ នាពេលព្រឹក។
យោងតាមអ្នកដែលបានចូលរួមក្នុងពិធីបុណ្យនេះ ឆ្នាំនេះបរិមាណត្រីនាសាទតិចជាងប៉ុន្មានឆ្នាំមុន។ប៉ុន្តែអ្នកចូលរួមបានកើនឡើងទ្វេដង ជាពិសេសពិធីបុណ្យនេះទាក់ទាញបានអ្នកទស្សនាឱ្យមកទស្សនានិងស្វែងយល់នូវពិធីបុណ្យនេះ។
យោងតាមអ្នកវ័យចំណាស់ក្នុងតំបន់បានអោយដឹងថានាពេលកន្លងមក ពិធីបុណ្យនេសាទត្រី Dong Hoa ត្រូវបានរៀបចំយ៉ាងឧឡារិក ។ ភូមិនេះបានបង្កើតបទបញ្ញត្តិ មានគណៈកម្មការគ្រប់គ្រងបានចាត់កម្លាំងយាមល្បាតទៀងទាត់ ដើម្បីហាមប្រជាជនមកនិងនេសាទ រហូតដល់ថ្ងៃដែលរៀបចំពិធីបុណ្យ ប្រជាជនអាចនេសាទនៅ Dam Vuc។
តាមការលំហូរនៃពេលវេលាពិធីបុណ្យនេសាទបែបប្រពៃណីនៅ Dong Hoa មិននៅដដែលដូចមុនទេ ប៉ុន្តែអាជ្ញាធរ និងប្រជាជននៅទីនេះនៅតែរក្សាចរិត លក្ខណៈមូលដ្ឋាន និងរៀបចំនៅថ្ងៃអាទិត្យពាក់កណ្តាលខែទី ៥ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ ដើម្បីប្រជាជឆ្ងាយពីផ្ទះអាចចូលរួម។
សេចក្តីសប្បាយរីករាយរបស់លោក Phan Tien Quyet (ឃុំ Xuan Vien ស្រុក Nghi Xuan) នៅពេលចាប់បានត្រីពីរក្បាលធំបំផុត ក្នុងពិធីបុណ្យនេះ។
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖ Nhan dan)







មតិពីមិត្តអ្នកអាន