តោះយើងអញ្ជើញមកគយគន់ទេសភាពដ៏ស្រស់ស្អាតនៃចំការផ្លែល្មើធំបំផុតនៅភាគខាងលិចវៀតណាម

06:04 | 11/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ចាប់ពីថ្ងៃបើកសម្ពោធមក ចំកាផ្លែល្មើបានទទួលភ្ញៀវទេសចរចំនួន​ពី ៣០០ ទៅ ៤០០ នាក់មកទស្សនា និងថតរូប។

ជាពិសេស ជារៀងរាល់ចុង​សប្តាហ៍​ចំការផ្លែ​ល្មើបាន​ទទួលភ្ញៀវ​ចំនួន ១ ពាន់នាក់

ចំការផ្លែល្មើមានទីតាំងស្ថិតនៅជាប់វិថីផ្កា Sa Nhiên - Cai Dao - សង្កាត់ Tân Quy Đông - ទីក្រុង Sa Đéc - ខេត្ត Đồng Tháp

ជារៀងរាល់ថ្ងៃ ចំការផ្លែល្មើបានទាក់ទាញភ្ញៀវទេសចរចំនួន រាប់រយ​ទៅរាប់ពាន់នាក់អញ្ជើញមកទស្សនាកំសាន្ត

ពីក្លោងទ្វារផ្កា Sa Dec ប្រមាណ ១ គីឡូម៉ែត្រ ភ្ញៀវទេសចរ​អាចមើលឃើញ​ចំការផ្លែល្មើកំពុងចេញផ្ដារីកស្គុះស្គាយយ៉ាងស្រស់ស្អាត

ចំការនេះមានផ្លែល្មើជាង ១០០ ដើមដែលមានអាយុកាលជាង ១០ ឆ្នាំ

ភ្ញៀវទេសចរមកពីខេត្ត/ក្រុងនានាអញ្ជើញមកទស្សនា និងថតរូប

ភ្ញៀវទេសចរ ដែលមកទស្សនាភូមិផ្ដា Sa Dec ក៏បាន​ទៅ​ទស្សនាចំការ​ផ្លែល្មើផងដែរ

នាឆ្នាំនេះ ម្ចាស់ចំការល្មើបាន​សម្រេចចិត្ត​បើកទ្វារ​បម្រើ​ភ្ញៀវទេសចរ​អញ្ជើគមកទស្សនាកំសាន្ត និងថតរូបជាមួយថ្លៃសំបុត្រ ២០ ០០០ ដុង ហើយនៅពេលទុំ ផ្លែល្មើនឹងផ្លាស់ប្តូរពីពណ៌លឿងទៅពណ៌ត្នោត

ភ្ញៀវទេសចរក៏បានភ្លក់រស់ជាតិរបស់ផ្លែល្មើផងដែរ ហើយចំការល្មើបានរួមចំណែកបង្កើតគោលដៅមកដល់ពិសេសសម្រាប់ភ្ញៀវទេសចរពេលមកទស្សនាភូមិផ្ដា Sa Dec

យោងទៅតាមអ្នកគ្រប់គ្រងចំការល្មើបានឲ្យដឹងថា ដើមនេះ​តែងតែចេញផ្កានាខែមេសាតាមប្រតិទិនច័ន្ទគតិ ចុងសប្តាហ៍ ចំការបានទទួលភ្ញៀវទេសចរចំនួន ១ ០០០ នាក់

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត