មួយថ្ងៃនៅក្នុងភូមិបុរាណ Cu Da ទីក្រុងហាណូយ

11:26 | 12/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ស្ថិតនៅចម្ងាយប្រមាណ ២០ គីឡូម៉ែត្រខាងលិចពីចំហាណូយទីក្រុងហាណូយ ភូមិ Cu Da (ឃុំ Cu Khe ស្រុក Thanh Oai ទីក្រុងហាណូយ) បានបង្កប់នូវវប្បធម៌ដ៏ប្លែកៗរបស់វៀតណាម។

រូបភាពំពីអាយុកាលបុរាណនៅភូមិ Cu Da នៅតែត្រូវបានអភិរក្សរហូតមកទល់ពេលនេះ

ស្ថិតនៅតាមដងទន្លេ Nhue ភូមិនេះនៅតែមានដើមឈើចាស់ៗ មានប្រាសាទ ខ្លោងទ្វារភូមិនិងផ្ទះសំប្បែងបុរាណជាយូរមក ដែលធ្វើឱ្យអ្នកណាម្នាក់មកដល់ទីនេះក៏មានអារម្មណ៍ថាចង់ត្រលប់មកវិញទាន់ពេលផងដែរ។

អញ្ជើញមកទស្សនាភូមិ Cu Da នៅថ្ងៃដែលមានពន្លឺព្រះអាទិត្យ ភ្ញៀវទេសចរនឹងមានអារម្មណ៍ថា កំពុងវង្វេងស្មារតីនៅក្នុងរនាំងមាសនៃសរសៃមីសួរ

ភូមិបុរាណ Cu Da គឺជាគោលដៅទេសចរណ៍មួយនៅទីក្រុងហាណូយសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តស្វែងយល់អំពីស្ថាបត្យកម្មឬចង់សិក្សាអំពីប្រវត្តិសាស្ត្រវៀតណាមផងដែរ។

ភូមិនេះនៅតែមានដើមឈើចាស់ៗ ខ្លោងទ្វារនិងផ្ទះសំបែងបុរាណកាលពីអតីតកាល ដែលធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ថាចង់វិលត្រឡប់មកវិញរាប់រយឆ្នាំមុន។

រចនាសម្ព័នរបស់ភូមិត្រូវបានធ្វើឡើងតាមរាង«ឆ្អឺងត្រី» ពោលគឺផ្លូវធំនៅភូមិចែកជាផ្លូវច្រកល្ហក តូចៗរាប់សិបហើយនាំទៅកាន់ភូមិនានា។

ភូមិនិមួយៗក៏មានខ្លោងទ្វារដោយឡែកហើយផ្លូវចេញចូលក៏ត្រូវបានដាក់ឥដ្ឋតាមបែបផ្អៀងៗផងដែរ។

រូបភាពរបស់ប្រជាជននៅភូមិ Cu Da ពោរពេញទៅដោយមីសួរនៅទូទាំងច្រកល្ហកក្នុងភូមិ

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: anninhthudo)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត