យុគសម័យ - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្ត Ninh Binh កាន់តែច្រើនឡើងៗ។ ភាពស្រស់ស្អាតនៃរាជធានីបុរាណ ហាក់ដូចជាត្រូវបានគេភ្ញាក់ឡើង បន្ទាប់ពីគេងបានយូរនិងស្រស់ស្អាតដូចជាស្ថានសួគ៌ផងដែរ។
Tam Coc ពិតជាស្រស់ស្អាតខ្លាំងណាស់តាមរយៈកែវថតរបស់អ្នកថតរូប Sabino Parente
អ្នកថតរូប Dale Johnson ចាប់បានទេសភាពនៃអ្នកចែវទូកនៅ Tam Coc។
កប៉ាល់មួយនៅកំពង់ផែ Ninh Binh។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Ninh Binh បានវិនិយោគក្នុងការលើកកម្ពស់វិស័យទេសចរណ៍យ៉ាងខ្លាំងនិងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិនិងបរទេស (រូបថត៖ Michał Michna)
អ្នកថតរូប Pierre Amiand បានថតរូបភាពភ្នំ Mua ដែលជាកន្លែងមួយដែលភ្ញៀវទេសចរ ចូលទស្សនាច្រើនបំផុតនៅពេលមកលេងកំសាន្តនៅខេត្ត Ninh Binh ។
ទន្លេ Hoang Long គឺជាទន្លេដ៏ធំមួយនិងជាផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹកជាតិចំនួន ៤ នៅក្នុងខេត្ត Ninh Binh ។
ទីសក្ការៈបូជាស្តេច Dinh នៅអតីតរាជធានីបុរាណ Hoa Lu។ នេះគឺជាគោលដៅទេសចរ ណ៍មួយដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិដែលមកលេងអតីតរាជធានីបុរាណ Hoa Lu(រូបថត៖ Aitor Caminero)
ទេសភាពធម្មតាខេត្ត Ninh Binh ខាងលើគឺភ្នំថ្ម ខាងក្រោមគឺវាលស្រែ និងចង្វាក់ជីវភាពរស់នៅដ៏សុខសាន្តត្រាណនៃជីវិតរបស់ប្រជាជនដែលធ្វើឱ្យភ្ញៀវទេសចររីករាយសប្បាយ (រូបថត៖ Marcus Witte)
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)







មតិពីមិត្តអ្នកអាន