យុគសម័យ - អ្នកនិពន្ធម្នាក់នៃទីភ្នាក់ងារព័ត៌មាន Bloomberg (សហរដ្ឋអាមេរិក) បាននិយាយថា ប្រទេសវៀតណាមគឺជាគំរូមួយសម្រាប់ពិភពលោកទាំងមូល ដើម្បីរៀនអំពីការធ្វើឱ្យមានភាពរស់ឡើងវិញនៃវិស័យទេសចរណ៍ បន្ទាប់ពីគ្រប់គ្រងបានការរីករាលដាលនៃជំងឺ COVID-19 នោះគឺជាផ្តោតលើភ្ញៀវទេសចរក្នុងស្រុក។
ភ្ញៀវទេសចរវៀតណាមទទួលជ្រោមជ្រែងយ៉ាងសកម្ម ទេសចរណ៍ក្នុងស្រុក។ (រូបថត៖ Getty Images)
លោកស្រី Clara Ferreira Marques អ្នកនិពន្ធម្នាក់នៃ Bloomberg បាននិយាយថា ប្រទេសវៀតណាមបានរុញច្រានថយក្រោយនិងគ្រប់គ្រងបានការរីករាលដាលនៃជំងឺផ្តា COVID-19 មានន័យថា ទេសចរណ៍ក្នុងស្រុកអាចត្រូវបានស្តារឡើងវិញ។
ដោយមានវិធានការណ៍ទប់ស្កាត់ការរីករាលដាលប្រកបដោយប្រសិទ្ធភាព វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ នៅលើពិភពលោកដែលបង្កើតលក្ខខណ្ឌនិងលើកទឹកចិត្តប្រជាជនឱ្យទេសចរក្នុងស្រុក។ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ កាលពីខែឧសភាបានបើកកម្មវិធី“ ប្រជាជនវៀតណាមធ្វើដំណើរទេសចរនៅប្រទេសវៀតណាម” ។
យោងតាមស្ថិតិទូទៅ ភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសវៀតណាម ក្នុងខែឧសភាបានធ្លាក់ចុះ ៩៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះយ៉ាងណានៅឆ្នាំ ២០១៩ វៀតណាមបានកត់ត្រាអ្នកទេសចរក្នុងស្រុកចំនួន ៨៥ លាននាក់ ដែលស្មើនឹងជាង ៨០% នៃអ្នកធ្វើដំណើរសរុប។ នេះបង្ហាញពីតួនាទីសំខាន់របស់ភ្ញៀវទេសចរក្នុងស្រុកសម្រាប់វិស័យទេសចរណ៍ក្នុងស្រុក។ លើសពីនេះទៀត នៅប្រទេសវៀតណាមមានការងាររហូតដល់ទៅ ៥ លានដែលទាក់ទងនឹងវិស័យទេសចរណ៍ ដូច្នេះនេះគឺជាវិស័យសំខាន់។
លោកស្រី Clara Ferreira Marques បានចាត់ទុកថានិន្នាការជំរុញទេសចរណ៍ក្នុងស្រុករបស់វៀតណាមមានការប្រុងប្រយ័ត្នជាងបណ្តាប្រទេសអឺរ៉ុបមួយចំនួនដែលកំពុងប្រណាំងប្រជែងដល់រយៈពេលកំពូលនៃទេសចរណ៍ នាខែរដូវក្តៅដោយបើក“ ច្រករបៀងទេសចរណ៍” ជាមួយប្រទេសជិតខាងមួយចំនួន./.(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន