យុគសម័យ - លោកប្រធាន Ho Chi Minh បានបង្កើតកម្លាំងសំខាន់ដំបូងបង្អស់នៃកងកំលាំងប្រដាប់អាវុធ - កងទ័ពវៀតណាមឃោសនា និងរំដោះកងទ័ព ហើយលោកប្រធានតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះទាហាននៃកងទ័ព។
សូមចុះផ្សាយរូបថតមួយចំនួន ដែលកាន់តែបង្ហាញយ៉ាងច្បាស់លាស់មនោសញ្ចេតនារបស់លោកប្រធាន Ho Chi Minh សម្រាប់កងទ័ពប្រជាជនវៀតណាម ដូចខាងក្រោម៖
លោកប្រធាន Ho Chi Minh - ស្ថាបនិកនិងជាអ្នកបង្វឹកនៃកងទ័ពប្រជាជនវៀតណាម។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA))
លោកប្រធាន Ho Chi Minh បានបង្កើតកងកំលាំងសំខាន់ដំបូងបង្អស់នៃកងកម្លាំងប្រដាប់អាវុធ- កងទ័ពវៀតណាមបានឃោសនានិងរំដោះកងទ័ព នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ ។ (រូបថត៖ឯកសារ /VNA ផ្សព្វផ្សាយ)
លោកប្រធាន Ho Chi Minh បានប្រគល់ទង់ជាតិដែលមានប៉ាក់ជាមួយពាក្យថា“ ចិត្តស្មោះនឹងប្រទេសជាតិ បំរើផលប្រយោជន៍របស់ប្រជាជន” ដល់សិក្ខាកាម វគ្គៈទី ១ នៃសាលាកងទ័ព Tran Quoc Tuan (ថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៤៦) ។ (រូបថត៖ VNA)
លោកប្រធាន Ho Chi Minh បានទៅសួរសុខទុក្ខ នៅអង្គភាពកងទ័ពមួយនៃទីក្រុង Ha Noi នៅដើមឆ្នាំ ១៩៤៧ ។ (រូបថតឯកសារ / VNA) នាព្រឹកព្រលឹមថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ១៩៥០ លោកប្រធាន Ho Chi Minh បានទៅទីតាំងសង្កេតការណ៍ដែលមានទីតាំងនៅលើភ្នំ Bao Dongដើម្បីសង្កេតមើលនិងតាមដានយ៉ាងដិតដល់នូវការវិវត្តនៃសមរភូមិមូលដ្ឋានសត្រូវ នៅ Dong Khe ដោយបើកយុទ្ធនាការព្រំដែន។ ។ រូបភាពរបស់មេដឹកនាំកំពូលរបស់បក្សនិងប្រជាជនដែលមិនខ្លាចការលំបាកនិងគ្រោះថ្នាក់ទៅដល់សមរភូមិ និងដឹកនាំការប្រយុទ្ធគឺជាកម្លាំងលើកទឹកចិត្តដ៏ធំធេង ដែលធ្វើអោយកងទ័ពនិងប្រជាជនព្យាយាម“ សំលាប់សត្រូវ” នាំយុទ្ធនាការទៅកាន់ជ័យជំនះ។ (រូបថត៖ឯកសារ / VNA ផ្សព្វផ្សាយ) លោកប្រធាន Ho Chi Minh បានទៅសួរសុខទុក្ខនិងសំណេះសំណាលជាមួយមន្ត្រីនិងទាហានដែលបានចូលរួមយុទ្ធនាការព្រំដែនឆ្នាំ ១៩៥០ ។ (រូបថត៖ VNA) លោកប្រធាន Ho Chi Minh ទៅសួរសុខទុក្ខអង្គភាពកងទ័ពមួយចូលរួមក្នុងយុទ្ធនាការព្រំដែន ដែលឈរជើងនៅស្រុក Phuc Hoa ខេត្ត Cao Bang នាខែមិនា ឆ្នាំ ១៩៥១ ។ (រូបថត៖ ឯកសារ / VNA ផ្សព្វផ្សាយ) លោកប្រធាន Ho Chi Minh និងទាហានក្នុងដំណើរការបំពេញបេសកម្ម នៅខេត្ត Tuyen Quang (១៩៥១) ។ (រូបថត៖ឯកសារ /VNA ផ្សព្វផ្សាយ) លោកប្រធាន Ho Chi Minh បាននិយាយជាមួយទាហានម្នាក់ដែលមានស្នាដៃជាច្រើន ចូលរួមក្នុងមហាសន្និបាតទូទាំងប្រទេសលើកទី ១ អំពីទាហានប្រគួតប្រឡង និងមន្ត្រីគំរូ (ថ្ងៃទី៣០ មេសា - ថ្ងៃទី៦ ខែឧសភា១៩៥២) នៅViet Bac។ (រូបថត៖ VNA) លោកប្រធាន Ho Chi Minh បានទៅសួរសុខទុក្ខនិងនិយាយសំណេះសំណាលជាមួយអង្គភាពទាហានមួយ ក្នុងកំឡុងពេលសង្គ្រាមប្រឆាំងបារាំង។ (រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម ) លោកប្រធាន Ho Chi Minh បានទៅសួរសុខទុក្ខនិងនិយាយសំណេះសំណាលជាមួយអង្គភាពទាហានមួយ ដែលបានចូលរួមក្នុងយុទ្ធនាការ Dien Bien Phu ក្នុងឆ្នាំ ១៩៥៤ ។ (រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម ) លោកប្រធាន Ho Chi Minh ផ្តល់មេដាយលើកទឹកចិត្តដល់ទាហានដែលមានស្នាដៃជាច្រើនសម្រាប់ជ័យជំនះនៅយុទ្ធនាការ Dien Bien Phu ។ (រូបថត៖ ឯកសារ / ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ) លោកប្រធាន Ho Chi Minh បានអញ្ជើញចូលរួមក្នុងពិធីលើកតំកើងវីរៈបុរសទាំង ៤៣ រូប នៃកងកំលាំងប្រដាប់អាវុធប្រជាជន ក្នុងឱកាសអបអរសាទរខួបនៃជ័យជំនះ Dien Bien Phu (ថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៦) ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) លោកប្រធាន Ho Chi Minh បានទៅសួរសុខទុក្ខនិងនិយាយសំណេះសំណាលជាមួយមន្រ្តីនិងទាហាននៃពេទ្យយោធា ៧ (ខេត្ត Hai Phong) នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ១៩៥៧ ។ (រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម ) លោកប្រធាន Ho Chi Minh ទៅសួរសុខទុក្ខ នៅអង្គភាពភាគខាងត្បូងមួយទៅកាន់ខាងជើង ដើម្បីរៀបចំការហាត់សមមុននឹងត្រឡប់ទៅសមរភូមិ (ខែមិថុនាឆ្នាំ ១៩៥៧) ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
លោកប្រធាន Ho Chi Minh ទៅសួរសុខទុក្ខ អង្គភាពកងទ័ពមួយនៃខេត្ត Vinh Phuc (២ មិនា ១៩៦៣) ។ (រូបថត៖ VNA)
លោកប្រធានាធិបតីហូជីមិញបាននិយាយជាមួយទាហាននៅឯសន្និបាតប្រឡងប្រណាំង“ ការប្តេជ្ញាចិត្តដើម្បីយកឈ្នះការឈ្លានពានរបស់អាមេរិក” នៃកងកម្លាំងប្រដាប់អាវុធប្រជាជនលើកដំបូង នាថ្ងៃទី ៧ ខែសីហាឆ្នាំ ១៩៦៥ ។ (រូបថត៖ VNA) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (ឆ្នាំ ១៩៦៦) លោកប្រធាន Ho Chi Minh បានទៅសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់នាយទាហាននិងពលទាហាននៃអង្គភាពកាំភ្លើងធំ នៅយោធភូមិភាគទី ៣ ដែលមានស្នាដៃទម្លាក់យន្តហោះអាមេរិក។ (រូបថត៖ VNA) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ១៩៦៧ លោកប្រធាន Ho Chi Minh បានទៅសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់កងវរសេនាធំ 921។ (រូបថត៖ VNA)
(បកប្រែដោយឌីណា)





















មតិពីមិត្តអ្នកអាន