ស្ពានមាស(វៀតណាម) ស្ថិតក្នុងចំណោមស្ពានដ៏អស្ចារ្យនិងគួរឱ្យចាប់អារម្មណ៍បំផុតនៅលើពិភពលោក

16:10 | 22/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - គេហទំព័រព័ត៌មាន Insider (សហរដ្ឋអាមេរិក) កាលពីពេលថ្មីៗនេះបានណែនាំស្ពានចំនួន ២៨ ដែលអស្ចារ្យនិងគួរអោយចាប់អារម្មណ៍បំផុតនៅលើពិភពលោកដែលក្នុងនោះមានស្ពានមាស ( Golden Bridge) ស្ថិតក្នុងរមណីយដ្ឋាន SUN WORLD BA NA HILL នៅទីក្រុង Da Nang (វៀតណាម) ដែលមានឈ្មោះក្នុងបញ្ជីនេះផងដែរ។

រូបថតស្ពានមាសនៅទីក្រុង Da Nang ត្រូវបានជ្រើសរើសដោយគេហទំព័រព័ត៌មាន Insider

ដូច្នោះហើយគេហទំព័រព័ត៌មាន Insider (មាន ១៤ កំណែនៅក្នុងប្រទេសផ្សេងៗគ្នានិងអន្តរជាតិមួយ) បានជ្រើសរើសរូបភាពស្ពានមាសធ្វើជារូបភាពតំណាងសម្រាប់អត្ថបទកាសែតដោយមានការពិពណ៌នាថា៖ ស្ពានមានដ៏អស្ចារ្យនិងគួរអោយចាប់អារម្មណ៍ដូចខ្សែសូត្រព័ណ៌លឿងដែលទ្រដោយដៃយក្សដ៏លេចធ្លោលើផ្ទៃព្រៃបៃតងនៃតំបន់ភ្នំព្រះអម្ចាស់។

ទន្ទឹមនឹងនេះក៏មានស្ពានល្បីៗផ្សេងទៀតដែលជានិមិត្តរូបរបស់ប្រទេសជាច្រើនដូចជា៖ ស្ពាន Laguna Garzon (អ៊ុយរូហ្គាយ) ស្ពានហ្គោលឌិននៅសាន់ហ្វ្រាន់ស៊ីស្កូ (សហរដ្ឋអាមេរិក) ស្ពានMillennium ឆ្លងកាត់ទន្លេ Thames (អង់គ្លេស) ជាដើម។

ស្ពានមាសនៅទីក្រុង Da Nang

គួរបញ្ជាក់ផងដែរថាស្ពានមាសនៅទីក្រុង Da Nang ស្ថិតនៅកម្ពស់ ១,៤១៤ មពីលើនីវ៉ូទឹក សមុទ្រដែលមានប្រវែងជិត ១៥០ ម៉ែត្រ ផ្ទៃស្ពានមានទទឹង ១២.៨ ម៉ែត្រ។ ស្ពាននេះត្រូវបានរចនាឡើងដ៏ប្លែកដោយសាជីវកម្ម SUN GROUP នៅ Ba Na Hill ដែលបានបើកជាផ្លូវការនាខែមិថុនាឆ្នាំ ២០១៨ ។

ស្ពានមាសនៅទីក្រុង Da Nang

ភ្លាមៗបន្ទាប់ពីការបើកដំណើរការ ស្ពានមាសបានទាក់ទាញដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលមានអត្ថបទជាច្រើនកោតសរសើរអំពីស្ពានដ៏អច្ចារ្យ «មានតែមួយគ្មានពីរឡើយ "ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម

អានច្រើនបំផុត