ពិព័រណ៌តាំងបង្ហាញស្នាដៃសិល្បៈនិងរូបថតជាង ៧០ ក្រោមប្រធានបទ “អបអរសាទរបក្សនិងនិទាឃរដូវឆ្នាំជូតទោស័ក ២០២០”

18:21 | 01/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ស្នាដៃចំនួន ៧០ ក្រោមប្រធានបទ “អបអរសាទរបក្សនិងនិទាឃរដូវឆ្នាំជូតទោស័ក ២០២០” បានបង្ហាញពីភាពច្នៃប្រឌិត ប្រភពនៃអារម្មណ៍និងមនោសញ្ចេតនារបស់សិល្បករចំពោះមុខសម្រស់ធម្មជាតិ ជីវិត ប្រទេសជាតិនិងប្រជាជនវៀតណាម។

អ្នកមើ់លកំពុងទស្សនាស្នាដៃនានាក្នងពិព័រណ៌នេះ (dangcongsan.vn)

ក្នុងបរិយាកាសដើមនិទាឃរដូវឆ្នាំ ២០២០ ឆ្ពោះទៅពិធីរំលឹកខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ / ៣ កុម្ភៈ ២០២០) នាថ្ងៃទី ៣១ ខែមករា នៅទីក្រុងហាណូយបានបើកពិធីតាំងពិព័រណ៍ក្រោមប្រធានបទ “អបអរសាទរបក្សនិងនិទាឃរដូវឆ្នាំជូតទោស័ក ២០២០” ។ ពិព័រណ៍នេះមានតាំងបង្ហាញស្នាដៃសិល្បៈ រូបថត រូបចម្លាក់ចំនួន ៧០។

ស្នាដៃទាំងនេះបានឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត ប្រភពនៃអារម្មណ៍និងមនោសញ្ចេតនារបស់សិល្បករចំពោះមុខសម្រស់ធម្មជាតិ ជីវិត ប្រទេសជាតិនិងប្រជាជនវៀតណាម។តាមរយៈនោះអ្នកមើលនឹងមានអារម្មណ៍ថារដូវផ្ការីកជិតមកដល់ហើយមានសភាពអ៊ូអរពាសពេញមាតុប្រទេសនិងសំដែងក្តីសង្ឃឹមនឹងសម្រេចបាននូវភាពជោគជ័យនិងសុភមង្គលនាពេលអនាគតផងដែរ។

ពិព័រណ៌តាំងបង្ហាញស្នាដៃសិល្បៈនិងរូបថតជាង ៧០ ក្រោមប្រធានបទ “អបអរសាទរបក្សនិងនិទាឃរដូវឆ្នាំជូតទោស័ក ២០២០” (dangcongsan.vn)

បរិយាកាសរីករាយនៃនិទាឃរដូវ និងត្រេតអរត្រូវបានបង្ហាញនៅក្នុងស្នាដៃនានានៅពិព័រណ៍លើកនេះ។នោះគឺជាការចែករំលែកហើយក៏ជាបំណងប្រាថ្នាដ៏ល្អបំផុតរបស់សិល្បករដែលផ្តល់ជូនសាធារណៈជនអំពីរដូវផ្ការីកថ្មីប្រកបដោយភាពរីករាយនិងអំណរឆ្នាំថ្មី ២០២០ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត