យុគសម័យ - នាព្រឹកថ្ងៃទី១៩ខែកុម្ភៈ នាវាទេសចរណ៍ខ្នាតតូច Crystal Symphony និង Silvar Spririt បំពាក់សញ្ជាតិ Bahamas បានចូលចតនៅកំពង់ផែ Chan May ខេត្ត Thua Thien Hue ដោយដឹកអ្នកដំណើរជាង ១២០០ នាក់មកពីអឺរ៉ុបខាងជើង អាមេរិកខាងជើង និងអូស្រ្តាលី ដើម្បីធ្វើដំណើរកំសាន្តទស្សនាទីក្រុង Hue ។
នាវាទេសចរណ៍ខ្នាតតូច Crystai Symphony និង Silvar Spririt (រូបថត៖ nhandan.com.vn)
បន្ទាប់ពីនាវាទាំងពីរនេះចូលចត់នៅកំពង់ផែ Chan May បុគ្គលិកសុខាភិបាលមូលដ្ឋាន បានធ្វើការចត្តាឡីស័កអ្នកដំណើរ និងនាវិកទាំងឡាយ។ ក្នុងដំណើរការត្រួតពិនិត្យនិងធ្វើតេស្ត មិនរកឃើញមានករណីណាមួយផ្ទុកមេរោគ Covid-19 ទេ។ អាជ្ញាធរខេត្ត Thua Thien Hue ពន្ធគយនិងកម្លាំងការពារព្រំដែនបានធ្វើបែបបទឲ្យចូលសម្រាប់គណៈប្រតិភូ ដើម្សសម្រួលឱ្ក្រុមអ្នកទេសចរអនុវត្តដំណើរទៅបានតាមផែនការមុន។
មុនពេលចូលកំពង់ផែច័ន្ទឧសភានាវា Silvar Spirit ហៅតាមកំពង់ផែ Tien Sa (ទីក្រុង Da Nang) ។ ក្នុងរយៈពេល ១៤ ថ្ងៃកន្លងមក នាវា Crystai Symphony បានឆ្លងកាត់កំពង់ផែថៃ ហ្វីលីពីន និង កំពង់ផែ Phu My (ទីក្រុងហូជីមីញ) ។
លោក Le Huu Minh នាយកស្តីទីនៃមន្ទីរទេសចរណ៍ខេត្ត Thua Thien Hue បានឲ្យដឹងថា នាបច្ចុប្បន្ន រួមជាមួយនឹងការពង្រឹងបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតសម្រាប់ភ្ញៀវទេសចរ ផ្នែកទេសចរណ៍ខេត្ត Thua Thien Hue ក៏ ផ្តោតសំខាន់លើការលើកកម្ពស់គុណភាពសេវាកម្ម និងបង្វែរទិសដៅធ្វើអាជីវកម្មទីផ្សារភ្ញៀវទេសចរ ដើម្បីផ្តល់កញ្ចប់ទេសចរណ៍ដែលទាក់ទាញអតិថិជនឲ្យបានច្រើនថែមទៀតផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន