ព្រឹត្តិការណ៍កីឡាលេចធ្លោនានារបស់វៀតណាមក្នុងឆ្នាំ ២០១៩

16:00 | 04/01/2020 (សរុបដោយ ហេង វុធ្ធ)

ចំណុចលេចធ្លោរបស់កីឡាវៀតណាមនៅ SEA Games ឆ្នាំ ២០១៩ គឺទាំងក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរស និងក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីគឺសុទ្ធតែទទួលបានមេដាយមាស។

កីឡាបាល់ទាត់ជម្រើសជាតិវៀតណាម (vov.vn)

ក្នុងចំណោមព្រឹត្តិការណ៍កីឡាលេចធ្លោក្នុងស្រុកនាឆ្នាំ២០១៩ ដែលជ្រើសរើសដោយវិទ្យុសម្លេង វៀតណាមនោះ គឺមិនអាចរំលងបានជ័យជំនះជាប្រវត្តិសាស្ត្ររបស់ក្រុមកីឡា វៀតណាម នៅ SEA Games បានឡើយ។ ដោយទទួលបានមេដាយមាសចំនួន ៩៨ គ្រឿង មេដាយប្រាក់ចំនួន ៨៥ គ្រឿងនិងមេដាយសំរិទ្ធចំនួន ១០៥ គ្រឿងនោះ ក្រុមកីឡាវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីប្រទេស ម្ចាស់ផ្ទះហ្វីលីពីន។ នេះគឺជាសមិទ្ធិផលដ៏លេចធ្លោរបស់កីឡាវៀតណាមនៅលើសង្វៀន SEA Games។

កីឡាការិនីបាល់ទាត់ជម្រើសជាតិវៀតណាម (vov.vn)

ចំណុចលេចធ្លោរបស់កីឡាវៀតណាមនៅSEA Games ឆ្នាំ ២០១៩ គឺទាំងក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរស និងក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីគឺសុទ្ធតែទទួលបានមេដាយមាស។ ព្រឹត្តិការណ៍កីឡាលេចធ្លោមួយទៀតក្នុងឆ្នាំ ២០១៩ របស់កីឡាវៀតណាម គឺ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមផ្នែកបុរសបានជាប់ក្នុងចំណោមក្រុមបាល់ទាត់ខ្លាំងបំផុតទាំង ៨ នៅអាស៊ី ហើយកំពុងនាំមុខគេនៅ វគ្គជម្រុះ World Cup ២០២០។ លើសពីនេះទៅទៀត ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម ក្រោមការដឹកនាំរបស់ គ្រូបង្វឹក Park Hang Seo បានជាប់ក្នុងក្រុមបាល់ទាត់ខ្លាំងបំផុត នៃ វគ្គផ្តាច់ព្រ័ត្រ Asian Cup។ព្រឹត្តិការណ៍កីឡាលេចធ្លោមួយទៀតរបស់វៀតណាមក្នុងឆ្នាំ ២០១៩ គឺក្រុម Futsal វៀតណាមដណ្ដើមបានកៅអីចូលរួមការប្រកួតជើងឯក Futsal ថ្នាក់អាស៊ី ឆ្នាំ ២០២០ ផងដែរ៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: vovworld.vn)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត