ទិសដៅទេសចរណ៍អស្ចារ្យបំផុតនិងទាក់ទាញបំផុតសម្រាប់ឆ្នាំ ២០២០

23:41 | 21/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - ក្រៅពីទីតាំងទេសចរណ៍ជាច្រើនដែលពេញនិយមមក ទស្សនាវដ្តីទេសចរណ៍ល្បីៗ កំពុងប្រណាំងដើម្បីណែនាំទិសដៅទេសចរណ៌គួរអោយទាក់ទាញសម្រាប់ឆ្នាំ ២០២០។

វត្ត Tiger Nest ប៊ូតាន (ប្រភព៖ Getty Images)

Rough Guides បានប្រគល់នាមជា “កន្លែងដែលគួរអោយចង់ទស្សនាបំផុតនៅឆ្នាំ ២០២០” សម្រាប់ប្រទេសប៊ូតាន់ នៅពេលដែលប្រទេសនេះបានសន្យាថា នឹងក្លាយជាប្រទេសសរីរាង្គដំបូងគេនៅលើពិភពលោក។ Lonely Planet បានលើកឡើងថា បំណងប្រាថ្នារបស់ប៊ូតានដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសមនឹងទទួលបានការទទួលស្គាល់ពីសហគមន៍ពិភពលោកជាក់ជាពុំខាន។

ក្នុងពេលជាមួយគ្នានោះ បញ្ជីបូកសរុបពិធីបុណ្យដែលបានប្រារព្ធនាឆ្នាំ ២០២០ របស់ Massachusetts គឺបានរំលឹកដល់ពិធីបុណ្យ Mayflower ៤០០ (ពោលគឺរំលឹកខួបលើកទី ៤០០ នៃនាវាធ្វើធម្មយាត្រារបស់ជនអឺរ៉ុបដើម្បីតាំងទីលំនៅនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៦២០) នឹងបានប្រារព្ធធ្វើឡើងនៅ Plymouth (ចក្រភពអង់គ្លេស) នៅខែកញ្ញាឆ្នាំ ២០២០។

ឈ្មោះមួយទៀតដែលបានរៀបរាប់គឺកោះ Madeira (ព័រទុយហ្កាល់) ដែលជាតំបន់ដាច់ស្រយាលមួយនៅខាងក្រៅមហាសមុទ្រអាត្លង់ទិក ដែលជាម្ចាស់នៃទេសភាពធម្មជាតិស្រស់ស្អាតនិងជួរភ្នំចោតនិងខ្យល់ស្រស់ពិតជានឹងធ្វើឱ្យអ្នកពិតជាភ្ញាក់ផ្អើល ពេលទៅទស្សនា។

កោះ Madeira - ឋានសួគ៌នៅលើមហាសមុទ្រអាត្លង់ទិក (ប្រភព៖ Zonnigzeilen)

ចំណែកឯទស្សនាវដ្តី Forbes បានធ្វើការកោតសរសើរដល់កោះស៊ីស៊ីលី (ប្រទេសអ៊ីតាលី) ដោយសារមានរមណីដ្ឋានបុរាណវិទ្យាគួរឱ្យចាប់អារម្មណ៍។ ក្រៅពីស៊ីស៊ីលី Forbes ក៏ពេញចិត្តក្នុងការនិយាយអំពីវាលខ្សាច់ Atacama របស់ប្រទេសឈីលីផងដែរ។ មានទីតាំងស្ថិតនៅចន្លោះមហាសមុទ្រប៉ាស៊ីហ្វិកនិងជួរភ្នំ Andres វាលខ្សាច់នេះត្រូវបានគេស្គាល់ថាជាកន្លែងស្ងួតបំផុតនៅលើពិភពលោក។

ប្រទេសជិតខាងឈីលីគឺអាហ្សង់ទីន ដែលជាកន្លែងបានគេធ្លាប់ស្គាល់ នៅពេលដែលលេចមុខពីរដងជាប់គ្នានៅក្នុងចំណាត់ថ្នាក់នៃ “តំបន់ទេសចរណ៍ដ៏អស្ចារ្យចំនួន ២០” នៃទស្សនាវដ្តីអាជីវកម្ម (សហរដ្ឋអាមេរិក)។ និយាយអំពីប្រទេសអាហ្សង់ទីនគឺមិនអាច មិននិយាយអំពី Bariloche ដែលត្រូវបានគេស្គាល់ថាជាច្រកទ្វារទៅកាន់ Patagonia គឺជាទីក្រុងភ្នំខ្ពស់ដែលព័ទ្ធជុំវិញដោយបឹងដ៏ស្រស់ស្អាត។

ទីក្រុង Salzburg (ប្រភព៖ Kinderbauernhof)

ទន្ទឹមនឹងនេះ ការលើកលែងទិដ្ឋាការនិងការជួយផ្តល់ទិដ្ឋាការអេឡិចត្រូនិកក៏ដូចជាអនុញ្ញាត ឱ្យបើកទ្វារសម្រាប់ភ្ញៀវទេសចរទៅកាន់ទីក្រុងបុរាណរឿងព្រេងនិទាននោះ ផ្លូវពាណិជ្ជកម្មបុរាណ បាននាំអោយប្រទេសអាស៊ីកណ្តាលទាំងបី គឺកៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាននិងអ៊ូសបេគីស្ថាន បានបោះបង់ចោលគូប្រជែងដទៃនានា ដើម្បីកាន់កាប់លំដាប់កំពូលនៃទិសដៅគួរអោយទាក់ទាញ។

ស្ថិតក្នុងបញ្ជីដូចដែលបានពោលខាងលើ មាន Fort Kochi ដែលជាកន្លែងតាំងទីលំនៅអឺរ៉ុបចំណាស់ជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលភ្ជាប់ជាមួយស្លាកស្នាមប្រវត្តិសាស្រ្ត ស្តីពីពាណិជ្ជកម្មជាមួយអារ៉ាប់ ជ្វីហ្វ ព័រទុយហ្កាល់ ពាណិជ្ជ ករហូឡង់និង ចក្រភពអង់គ្លេស ហើយនៅទីនេះវិមាននិងផ្ទះឈើត្រូវបានជួសជុលនិងកែលម្អទៅជាសណ្ឋាគារបែបបុរាណ។ ព្រះវិហារ St Francis ត្រូវបានសាងសង់ក្នុងឆ្នាំ ១៥០៣ ហើយក៏ជាទិសដៅដ៏ល្បីល្បាញមួយនៅ Fort Kochi ផងដែរ។ ទីតាំងល្បីឈ្មោះមួយទៀត គួរឱ្យកត់សម្គាល់នៅអាស៊ីដូចជាខេត្ត Buriram (នៃប្រទេសថៃ) មានភាពល្បីល្បាញដោយសារប្រាសាទតូចៗ ប្រាសាទអង្គរវត្ត ឧទ្យានប្រវត្តិសាស្ត្រ Phanom Rung របស់ខ្មែរផងដែរ។

ការប្រារព្ធពិធីគ្រីស្ទសាសនា (​Timket Festival) នៅរដ្ឋធានី Addis Ababa នៃប្រទេសអេត្យូពី (ប្រភព៖ Independent)

ចំណែកឯកាសែត The Business បានលើកឡើងថា ប្រទេសអេត្យូពីគឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកដំណើរក្លាហានទាំងនោះ ដើម្បីស្វែងយល់ពីអច្ឆរិយៈធម្មជាតិដ៏អស្ចារ្យនិងវប្បធម៌ដ៏សម្បូរបែប។ ហេតុផលមួយទៀតដែលទាក់ទាញអ្នកធ្វើធម្មយាត្រាមកពីទូទាំងពិភពលោកដែលមកកាន់ប្រទេសឯករាជ្យដែលចំណាស់ជាងគេនៅទ្វីបអាហ្រ្វិក គឺការប្រារព្ធពិធីគ្រិស្តអូស្សូដក់ អូសបន្លាយរយៈពេលបីថ្ងៃ ដែលប្រារព្ធធ្វើនៅក្រុងអាឌីសអាបាបាកាលពីថ្ងៃទី ២០ ខែមករាខាងមុខ។

នៅក្នុងបញ្ជីទិសដៅចំនួន ១២ ដែលគួរទៅទស្សនានៅឆ្នាំ ២០២០ នោះ សមាគមទេសចរណ៍អង់គ្លេសបានចុះបញ្ជីប្រទេសដែលមិនសូវមានភ្ញៀវទេសចរ ក្នុងនោះមានហ្សកហ្ស៊ី ដែលមានរដ្ឋធានីធីប៊ីលីស៊ី ជាទីក្រុងចំណាស់ជាងគេមួយនៅលើពិភពលោក។ Tbilisi គឺជាការរួមបញ្ចូលគ្នាដ៏អស្ចារ្យរវាងសម្រស់ធម្មជាតិនិងលក្ខណៈពិសេសនៃទីក្រុងចំណាស់ដែលមានអគារស្ថាបត្យកម្មអេក្វាទ័រ។ Tbilisi មានសម្រស់អាថ៌កំបាំងពីព្រោះវាមានទីតាំងនៅលើ “ផ្លូវសូត្រ” ដែលជាទីក្រុងពហុជនជាតិនិងមានវប្បធម៌សម្បូរបែបផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត