យុគសម័យ - ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌាបានរៀបចំស្តង់មួយនៅពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឥណ្ឌា (IIMTF) ឆ្នាំ ២០១៩ ដើម្បីផ្សព្វផ្សាយផលិតផលសិប្បកម្មរបស់វៀតណាមដល់អតិថិជនច្រើនកុះករ។
ស្តង់តាំងបង្ហាញនិងផ្សព្វផ្សាយផលិតផលសិប្បកម្មវៀតណាមនៅ IIMTF ឆ្នាំ ២០១៩ (រូបថត៖ Vietnamplus")
ត្រូវបានបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ ២៥ ខែធ្នូពិព័រណ៌លក់រាយជួរមុខគេនៅឥណ្ឌានិងមានទ្រង់ទ្រាយធំជាងគេលំដាប់ទី ២ បន្ទាប់ពីពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិប្រចាំឆ្នាំនៅទីក្រុងញូវដែលី ។
IIMTF 2019 បានទាក់ទាញអង្គភាពអាជីវកម្មជាច្រើនមកពីប្រទេសនិងតំបន់ប្រមាណ ២០ នៅលើពិភពលោក។ ពិព័រណ៍នេះផ្តោតលើការលើកកម្ពស់ផលិតផលច្នៃប្រឌិត សិប្បកម្មគ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារឹម ទំនិញនាំចូល ម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគ រថយន្តអប់រំ និងបច្ចេកវិទ្យាព័ត៌មានជាដើម។ នៅក្នុងក្របខ័ណ្ឌនៃពិព័រណ៌ រាល់សន្និសីទ និងជំនួបពិភាក្សាផ្នែកពាណិជ្ជកម្ម សិក្ខាសាលាចែករំលែកបទពិសោធន៍និងឱកាសនៃកិច្ចសហប្រតិបត្តិការអាជីវកម្មក៏ក៏នឹងត្រូវបានធ្វើឡើងផងដែរ។ ពិព័រណ៍នេះលើកនេះត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរប្រមាណ ៨០០.០០០ នាក់ ហើយនឹងក្លាយជាឱកាសដ៏ល្អសម្រាប់អាជីវកម្មវៀតណាមក្នុងការជួបសំណេះសំណាល់ជាមួយអតិថិជន ក៏ដូចជាស្វែងរកការវិនិយោគនិងឱកាសធ្វើអាជីវកម្មផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន