យុគសម័យ - ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមបានឈ្នះជាលើកទី ២ ជាប់ៗគ្នាហើយលើកនេះប៉ះជាមួយឥណ្ឌូណេស៊ីនៅកោះបាលីដោយសារស្នាដៃរបស់កីឡាករបាល់ទាត់ Duy Manh - Que Ngoc Hai និង Tien Linh។
កីឡាករបាល់ទាត់វៀតណាម Duy Manh (រូបថត៖ baotintuc.vn)
ជ័យជំនះនេះបានធ្វើឱ្យគ្រូបង្វឹក លោក Park Hang Seo និងកូនសិស្សរបស់លោក ឈានឡើងដល់ចំណាត់ថ្នាក់លេខ១ ក្នុងពូល G ជាបណ្ដោះអាសន្ន ក្នុងវគ្គប្រកួតជម្រុះលើកទី ២ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២។ ការប្រកួតបានបញ្ចប់ដោយលទ្ធផល ៣-១ ហើយនេះគឺជាជ័យជំនះគួរឲ្យកត់សម្គាល់សម្រាប់កីឡាករវៀតណាមផងដែរ។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមទទួលជ័យជំនះលើឥណ្ឌូណេស៊ីក្នុងលទ្ធផល ៣-១ក្នុងវគ្គប្រកួតជម្រុះ World Cup ឆ្នាំ២០២២ (រូបថត៖ baotintuc.vn)
(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)


មតិពីមិត្តអ្នកអាន