យុគសម័យ - នាពេលថ្មីៗនេះ នៅទីក្រុងវៀងចន្ទន៍ (ឡាវ) និងខេត្តព្រះសីហនុ (កម្ពុជា) កុមារាកុមារីវៀតណាមទទួលបានបរិយាកាសដ៏កក់ក្តៅក្នុងឱកាសពិធីបុណ្យសែនព្រះខែឆ្នាំ ២០១៩ ដែលក្នុងនោះកុមារាកុមារីទទួលបានកាដូជាច្រើនពោរពេញទៅដោយមនោសញ្ចេតនាដ៏ស្រស់ស្អាតពីស្រុកកំណើត។
ទិដ្ឋភាពនៃពិធីសែនព្រះខែនៅនៅ Bang Long ទីក្រុងវៀងច័ន្ទ (ឡាវ) (រូបថត៖tapchithongtindoingoai.vn)
នាថ្ងៃទី៩ ខែកញ្ញា នៅវត្ត Bang Long ទីក្រុងវៀងច័ន្ទ (ឡាវ) សមាគមវៀតណាមប្រចាំនៅវៀងចន្ទន៍សហការជាមួយប្រាសាទ Bang Long ដើម្បីរៀបចំឡើង “ពិធីបុណ្យសែនព្រះច័ន្ទពេញវង់” សម្រាប់ក្មេងជំទង់និងកុមារាកុមារីវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសឡាវ។
អញ្ជើញចូលរួមក្នុងកម្មវិធីនេះមានតំណាងស្ថានទូតវៀតណាមប្រចាំនៅឡាវ តំណាងសមាគមជនជាតិវៀតណាមប្រចាំនៅឡាវ រូមទាំងកុមារាកមារីជាច្រើននាក់ទៀតដែលជាកូនរបស់អាណិកជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅទីក្រុងវៀងចន្ទន៍ផងដែរ។ ចូលរួមក្នុងកម្មវិធី “ពិធីបុណ្យសែនព្រះច័ន្ទពេញវង់” ឆ្នាំនេះ កុមារាកុមារីអាចទស្សនាការរាំម៉ុងសាយ និងការសម្តែងសិល្បៈពិសេសដោយក្លឹបពុទ្ធបរិស័ទនៅវត្ត Bang Long ជាដើម។ តាមរយៈនោះ កុមារាកុមារីទាំងអស់អាចយល់ដឹងជាច្រើនថែមទៀតអំពីអត្ថន័យនៃរាត្រីព្រះច័ន្ទពេញវង់ក្នុងឱកាសបុណ្យសែនព្រះខែជាប្រពៃណីរបស់ប្រទេសវៀតណាម ព្រមទាំងយល់កាន់តែច្បាស់អំពីប្រទេសនិងប្រជាជនវៀតណាមទៀតផង។
អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ លោក Vu Ngoc Ly ថ្លែងមតិក្នុងពិធី (រូបថត៖tapchithongtindoingoai.vn)
មុននេះ នាថ្ងៃទី ១២ ខែកញ្ញា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ (ប្រទេសកម្ពុជា) សហការជាមួយសាខាសមាគមខ្មែរ - វៀតណាមប្រចាំនៅខេត្តព្រះសីហនុនិងសាខាក្រុមហ៊ុនមិត្តហ្វូនខេត្តព្រះសីហនុចំណុះក្រុមហ៊ុនសាជីវកម្ម Viettel បានប្រារព្ធពិធីបុណ្យសែនព្រះខែឆ្នាំ ២០១៩ សម្រាប់កុមារាកុមារីជាង ៣០ នាក់ដែលជាកូនៗរបស់អាណិកជនវៀតណាមដែលកំពុងរស់នៅខេត្តព្រះសីហនុ។ អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ លោក Vu Ngoc Ly បានកោតសរសើរស្មារតីនៃការខិតខំសិក្សារៀនសូត្រដ៏ល្អរបស់កុមារាកុមារីនាឆ្នាំកន្លងមក ព្រមទាំងលើកទឹកចិត្តឪពុកម្តាយចៅៗទាំងនេះឱ្យបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កូនៗរបស់ខ្លួនក្នុងការរៀនភាសាវៀតណាមនិងចូលរួមយ៉ាងសកម្មនៅក្នុងកម្រិតអប់រំនៅកម្ពុជាដើម្បីធ្វើសមាហរណកម្មទៅក្នុងសង្គមរបស់ប្រទេសម្ចាស់ផ្ទះឲ្យបានឆាប់ៗ។ ក្នុងឱកាសនេះដែរ អគ្គកុងស៊ុលលោក Vu Ngoc Ly បានប្រគល់កាដូជាច្រើនរបស់ស្ថានអគ្គកុងស៊ុលនិងម្ចាស់ឧបត្ថម្ភក្រុមហ៊ុនមិត្តហ្វូនប្រចាំនៅព្រះសីហនុ ដើម្បីផ្តល់ជូនកុមារទាំងនេះទទួលបាននូវពិធីបុណ្យសែនព្រះខែមួយដ៏មានអត្ថន័យផងដែរ៕
(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)


មតិពីមិត្តអ្នកអាន