នាព្រឹកថ្ងៃទី២៩ ខែសីហា នៅទីក្រុងហាណូយ ក្នុងឱកាស រំលឹកខួបលើកទី ៥០ នៃទិវាលោកប្រធានហូជីមិញឃ្លាតឆ្ងាយ បញ្ជាការដ្ឋានការពារប្រាង្គតម្កល់សពលោកប្រធានហូជីមិញបានរៀបចំសន្និសីទ រយៈពេល ៥០ឆ្នាំ នៃការថែរក្សាគងវង្សយូរអង្វែងនិងការពារដាច់ខាតសុវត្ថភាពសាកសពលោកប្រធានហូជីមិញ (១៩៦៩-២០១៩)។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី
អញ្ជើញចូលរួមក្នុងពិធី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានតាងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម ថ្លែងអំណរគុណ ចំពោះការ ជួយឧបត្ថម្ភដ៏ធំធេងរបស់បក្ស រដ្ឋនិងប្រជាជនសូវៀតមុននេះនិងសហព័ន្ធរុស្ស៊ី បច្ចុប្បន្ន ជាពិសេស គឺជំនាញការវេជ្ជសាស្ត្រសូវៀតតែម្តង ក្នុងការរក្សាសាកសពរបស់លោកប្រធានហូជីមិញ។ ទន្ទឹមជាមួយគ្នានោះ លោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា រហូតមកល់ពេលនេះ កម្មាភិបាលបំពេញភារកិច្ចថែរក្សាសាកសពរបស់លោកប្រធានហូជីមិញ មានជំនាញកាន់តែខ្ពស់ ហើយកំពុងម្ចាស់ការលើវិស័យវិទ្យា សាស្ត្រពិសេសនេះ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានប្រសាសន៍ ថា៖ ក្រុមប្រឹក្សាវិទ្យាសាស្ត្រសុខាភិបាលថ្នាក់ជាតិទទួលបន្ទុកការងារត្រួតពិនិត្យ និងវាយតម្លៃអំពីស្ថានភាពសាកសពរបស់លោកប្រធានហូជីមិញបានចេញការសន្និដ្នានថា៖ “ក្រោយ រយៈពេល៥០ឆ្នាំ សាកសពរបស់លោកប្រធានហូជីមិញនៅតែបានថែរក្សាយ៉ាងល្អណាស់ មិនទាន់រកឃើញភាពខុសប្លែកណាមួយ បើប្រៀបធៀបនឹងទិន្នន័យដែលបាន កត់ត្រាក្នុងកំណត់ហេតុត្រួតពិនិត្យសាកសពរបស់ក្រុមប្រឹក្សាមុននេះ (ពោលគឺ ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ២០០៩)”។
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN)
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានផ្តល់អនុសាសន៍ថា៖ “ថែរក្សាគងវង្សយូរអង្វែងនិងការពារដាច់ខាតសុវត្ថភាពសាកសពរបស់លោកប្រធានហូជីមិញ ជាភារកិច្ចរួមរបស់ប្រព័ន្ធនយោបាយទាំងមូល។ ខ្ញុំស្នើអោយក្រសួង ស្ថាប័ននានា រួមជាមួយគណៈកម្មាធិការគ្រប់គ្រងប្រាង្គតម្កល់សព បំពេញល្អនូវភារកិច្ចនេះ។ យ៉ាង ណាមិញ ភារកិច្ចថែរក្សាគងវង្សនិងការពារដាច់ខាងសុវត្ថភាពសាកសពរបស់លោកប្រធានហូជីមិញ ជាភារកិច្ចកិត្តយស ថ្លៃថ្នូ ប៉ុន្តែក៏ពោរពេញទៅដោយការលំបាក សាកល្បងផងដែរ។ ពង្រីកនូវប្រពៃណីយ៉ាងល្អប្រសើររបស់គណៈកម្មាធិការបូកបញ្ចូលទាំងលទ្ធផលទទួលបានក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ ខ្ញុំស្នើរអោយគណៈកម្មា ធិការគ្រប់គ្រងប្រាង្គតម្កលសព បញ្ជាការដ្ឋានការពារប្រាង្គរបស់លោកប្រធានហូជីមិញ ជំនេះពុះពាររាល់ការលំបាក ម្ចាស់ការ សាមគ្គីភាពនិងខិតខំប្រឹងប្រែងបំពេញល្អនូវភារកិច្ចនយោបាយពិសេស ដែលបក្ស រដ្ឋ កងទ័ពនិងប្រជា ជនប្រគល់ជូន”។
រួមជាមួយគ្នានោះ នាយករដ្ឋមន្ត្រីបានស្នើអោយគណៈកម្មាធិការគ្រប់គ្រងប្រាង្គតម្កល់សព បន្តធ្វើទំនើបកម្មប្រព័ន្ធសំភារៈបច្ចេកទេសនៃសំណង់ ដើម្បីបម្រើភារកិច្ច ថែរក្សាគងវង្សយូរអង្វែង និងការពារដាច់ខាតសុវត្ថភាពសាកសពលោកប្រធាហូ ជីមិញ និងរៀបចំការទទួលស្វាគមន៍ប្រជាជនក៏ដូចជាភ្ញៀវអន្តរជាតិ មកទស្សនានិងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញផងដែរ៕
(ប្រភព៖ vovworld.vn)


មតិពីមិត្តអ្នកអាន