មហោស្រព “ចម្រៀងផ្លូវលេខ៩ ឆ្នាំ២០១៩”

17:49 | 21/07/2019 (ប្រភព៖ kh.qdnd.vn)

នាថ្ងៃទី១៩ ខែកក្កដា នៅទីក្រុងហាណូយ នាយកដ្ឋានទស្សនីយភាព នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានរៀបចំសន្និសីទកាសែតអំពីកម្មវិធីសិល្បៈ “ផ្លូវដ៏ពិសិដ្ឋ” និងមហោស្រព “ចម្រៀងផ្លូវលេខ៩ ឆ្នាំ២០១៩” ក្នុងឱកាសរំលឹកខួបលើកទី៧២ ទិវាយុទ្ធជនពិការ និងយុទ្ធជនពលី។

ក្រុមសិល្បកម្ពុជានិងឡាវនឹងចូលរួមក្នុងមហោស្រព “ចម្រៀងផ្លូវលេខ៩ ឆ្នាំ២០១៩” (រូបថត៖qdnd.vn)

មហោស្រព “ចម្រៀងផ្លូវលេខ៩ ឆ្នាំ២០១៩” ប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកក្កដា នៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត Quang Tri ដោយមានការចូលរួមរបស់ក្រុមសិល្បករចំនួន១០ នៅទូទាំងប្រទេសវៀតណាម និងក្រុមសិល្បករមកពីប្រទេសឡាវ និងកម្ពុជា។ ការសម្តែងទាំងឡាយក្នុងមហោស្រព នឹងផ្តោតទៅលើប្រធានបទស្តីអំពីការតស៊ូបដិវត្តន៍។ កម្មវិធីសិល្បៈ “ផ្លូវដ៏ពិសិដ្ឋ” នឹងប្រព្រឹត្តទៅនាយប់ថ្ងៃ២៦ ខែកក្កដា នៅទីបញ្ចុះសពយុទ្ធជនពលីជាតិនៅផ្លូវលេខ៩ ទីរួមស្រុក Khe Sanh ខេត្ត Quang Tri។

ក្នុងឱកាសនេះ គណៈចាត់តាំងក៏នឹងជូនអំណោយដល់វិរអ្នកម្តាយវៀតណាម យុវជនពិការ និងគ្រួសារមានគុណបំណាច់របស់ខេត្ត Quang Tri ផងដែរ៕

(ប្រភព៖ kh.qdnd.vn)

(ប្រភព៖ kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត