យុគសម័យ - នាពេលថ្មីនេះ គេហទំព័រ Culture Trip បានណែនាំដល់មិត្តអ្នកអានអំពីគោលដៅទេសចរណ៍ដ៏អស្ចារ្យបំផុតដើម្បីបោះជំរុំនៅវៀតណាម។
១. Mu Cang Chai ខេត្ត Yen Bai
Mu Cang Chai ខេត្ត Yen Bai (រូបថត៖ baoquocte.vn)
Mu Cang Chai ស្ថិតនៅភាគឦសាននៃប្រទេសវៀតណាម ភ្ញៀវទេសចរនឹងមកដល់តំបន់ Mu Cang Chai បន្ទាប់ពីធ្វើដំណើរឆ្ងាយពីទីក្រុងហាណូយ។ តំបន់នេះមានឈ្មោះដ៏ល្បីល្បាញដោយសារទេសភាពស្រស់ស្អាត វាលស្រែកាំជណ្តើរ ដែលស្ថតិបណ្តាយតាមភូមិតូចៗជាច្រើនរបស់ជនជាតិភាគតិចរស់នៅក្នុងតំបន់នេះ។
២. Ta Xua ខេត្ត Son La
Ta Xua ខេត្ត Son La (រូបថត៖ baoquocte.vn)
ចំណុចទាក់ទាញបំផុតនៅ Ta Xua គឺទេសភាពដ៏អស្ចារ្យនៃពពកពីកំពូលភ្នំ Dinh Gio ។ យោងតាមការចែករំលែកពីអ្នកយកព័ត៌មាន Culture Trip បានឲ្យដឹងថា ភ្ញៀវទេសចតត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវ ដែលគេហៅថា“ ឆ្អឹងខ្នងសត្វដាយណូស័រ” ហើយទាំងសង្ខាងផ្លូវនេះត្រូវបានព័ទ្ធជុំវិញដោយជ្រលង់ភ្នំដ៏ជ្រៅបំផុត។
៣. ឧទ្យានជាតិ Cuc Phuong
ឧទ្យានជាតិ Cuc Phuong (រូបថត៖ baoquocte.vn)
ឧទ្យានជាតិ Cuc Phuong ស្ថិតនៅក្នុងខេត្តចំនួន ៣ ប៉ុន្តែផ្ទៃដីភាគច្រើនស្ថិតនៅខេត្ត Ninh Binh។ នេះក៏ជាខេត្តដ៏ល្បីល្បាញមួយដោយសារមានភូមិសាស្ត្រជួរភ្នំថ្មកំបោរដ៏ស្រស់ស្អាតនិងមានទេសភាពទាក់ទាញជាច្រើនផងដែរ។
៤. Suoi Vang ខេត្ត Lam Dong
Suoi Vang ខេត្ត Lam Dong (រូបថត៖ baoquocte.vn)
ខុសពីតំបន់ Ta Xua ខេត្ត Son La ភ្ញៀវទេចរអាចធ្វើដំណើរយ៉ាងងាយស្រួលដល់តំបន់ ខ្ពងរាប Suoi Vang ហើយនៅទីនេះមានទេសភាពដ៏គាប់ចិត្តដោយសារមានពពកព័ទ្ធជំនវិញភ្នំដែលធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ហាក់ដូចជានៅឋានសួគ៌ផងដែរ។
៥. តំបន់កំសាន្ត Trung Nhon ទីក្រុង Quy Nhon
តំបន់កំសាន្ត Trung Nhon ទីក្រុង Quy Nhon (រូបថត៖ baoquocte.vn)
តំបន់កំសាន្ត Trung Nhon មានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីទីទីក្រុង Quy Nhon ដែលស្ថិតនៅជំវិញឆ្នេរព័ទ្ធជុំវិញដោយឆ្នេរសមុទ្រធម្មជាតិស្រស់ស្អាត។ ភ្ញៀវទេចរអាចទិញគ្រឿងសមុទ្រស្រស់ៗដើម្បីរៀបចំពិធីជប់លៀង BBQ នៅក្បែរឆ្នេរសមុទ្រផងដែរ។
៦. តំបន់ Cu Lao Xanh ខេត្ត Binh Dinh
តំបន់ Cu Lao Xanh ខេត្ត Binh Dinh (រូបថត៖ baoquocte.vn)
Cu Lao Xanh គឺជាកោះតូចមួយនៅខេត្ត Quy Nhon ដែលព័ទ្ធជុំវិញដោយពណ៌ខៀវស្រងាត់របស់រុក្ខជាតិដ៏ក្រាសៗ។ ក្រៅពីការបោះជំរំក្តី នៅទីនេះនៅតែមានសកម្មភាពគួរឱ្យរំភើបចិត្តជាច្រើនដូចជាការមុជទឹក ហែលទឹក អាំងសាច់នៅក្បែរឆ្នេរខ្សាច់សមុទ្រនិងដេកហាលថ្ងៃជាដើម៕
(បកប្រែនិងសរុបដោយ ហេងវុធ្ធី)






មតិពីមិត្តអ្នកអាន