យុគសម័យ - ជារៀងរាល់ឆ្នាំ ទស្សនាវដ្តីទេសចរណ៍នាំមុខគេនៅអាមេរិក (Travel + Leisure) បានចែករំលែកនិងជ្រើសរើសតំបន់ទេសចរណ៍ដ៏ល្បីលើពិភពលោក។ ជាពិសេសសំរាប់ឆ្នាំនេះទីក្រុង Hoi An ( វៀតណាម) មានពិន្ទុខ្ពស់ជាងគេបំផុតនៅក្នុងការបោះឆ្នោតជ្រើសរើសនេះផងដែរ។
ស្ពាន Chua Cau នៅទីក្រុង Hoi An
មានក្តីស្រឡាញ់ជាច្រើនសម្រាប់ទីក្រុង Hoi An ដែកមិត្តអ្នកអានបានសរសេរក្នុងទស្សនាវដ្តី Travel + Leisure ដូចជា ដែលប្រជាជននៅទីនេះមានភាពជិតស្និទ្ធ និងមានឆន្ទៈចែករំលែកវប្បធម៌ក្នុងស្រុកជូនភ្ញៀវទេសចរ ឬក៏ភ្ញៀវទេសចរបានទទួលទានជាមួយនឹងម្ហូបដ៏ល្អបំផុតនៅ ប្រទេសវៀតណាមក្នុងអំឡុងពេលស្នាក់នៅគោលដៅទេសចរណ៍ដ៏ល្បីៗនេះផងដែរ។នាពេលថ្មីៗនេះ ទីក្រុងបាស្តារឡើងវិញនូវសិល្បៈនិងវប្បធម៌ក្នុងតំបន់ ដែលជួយឱ្យទីក្រុងនេះទទួលបាននូវក្តីស្រឡាញ់ច្រើនបំផុតពីសំណាក់ភ្ញៀវទេសចរនៅលើពិភពលោក។
Hoi An ជាទីក្រុងដ៏គួរឱ្យទាក់ទាញបំផុតនៅលើពិភពលោកសំរាប់ឆ្នាំ ២០១៩ រូបថត៖ baomoi.com)
តារាងចំណាត់ថ្នាក់អំពីទីក្រុងទាំង១០ដែលត្រូវបានមិត្តអ្នកអានជ្រើសរើសក្នុងទស្សនាវដ្តី Travel + Leisure៖
1: Hoi An (វៀតណាម) - ៩០,៣៩ ពិន្ទុ
2: ឈៀងម៉ៃ (ថៃ) - ៨៩,៥៦ ពិន្ទុ
3: យូប៊ូដ (ឥណ្ឌូនេស៊ី) - ៨៩.០៨ ពិន្ទុ
4: តូក្យូ (ជប៉ុន) - ៨៨,៩៥ ពិន្ទុ
5: ទីក្រុងក្យូតូ (ប្រទេសជប៉ុន) - ៨៨,៤២ ពិន្ទុ
6: Udaipur (ឥណ្ឌា) - ៨៧,៨០ ពិន្ទុ
7: ទីក្រុងបាងកក (ប្រទេសថៃ) - ៨៦,៥២ ពិន្ទុ
8: អូសាកា (ជប៉ុន) - ៨៦,៣២ ពិន្ទុ
9: សៀមរាប (កម្ពុជា) - ៨៦,២១ ពិន្ទុ
10: Jaipur (ឥណ្ឌា) - ៨៦,១៧ ពិន្ទុ
(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)


មតិពីមិត្តអ្នកអាន