សកម្មភាពជួយជ្រោមជ្រែងទិវាពិភពលោកគ្មានថ្នាំជក់ថ្ងៃទី៣១ ខែឧសភា

20:38 | 27/05/2019 (ប្រភព៖ vovworld.vn)

ថ្លែងនៅពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Viet Tien បានអំពាវនាវអោយបណ្ដាក្រសួង ស្ថាប័ននិងតំបន់នានា បន្តបញ្ជាណែនាំ បង្កើន ការប្រតិបត្តិច្បាប់បង្ការប្រឆាំងផលវិបាកអន្តរាយពីបារី ហើយរៀបចំសកម្មភាព ជាក់ស្ដែងសំដៅជួយជ្រោមជ្រែងទិវាពិភពលោកគ្មានថ្នាំជក់ ព្រមទាំងអំពាវនាវ អោយមនុស្សគ្រប់រូបឈប់ជក់បារី ដើម្បីសុខភាពរបស់ខ្លួនក៏ដូចជារបស់ក្រុម គ្រួសារនិងសង្គមផងដែរ។

កម្មវិធីជួយជ្រោមជ្រែងទិវាពិភពលោកគ្មានថ្នាំជក់នៅរដ្ឋធានីហាណូយ (រូបថត៖ VOV)

នាថ្ងៃទី២៦ ខែឧសភា នៅរដ្ឋធានីហាណូយ មូលនិធិបង្ការប្រឆាំងនឹងផល អន្តរាយដោយសារបារី ចំណុះក្រសួងសុខាភិបាលវៀតណាម បានរៀបចំពិធីមិទ្ទីញ ជួយជ្រោមជ្រែងទិវាពិភពលោកគ្មានថ្នាំជក់ ថ្ងៃទី៣១ ខែឧសភា និងសប្ដាហ៍ជាតិ គ្មានបារី ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ ខែឧសភា ក្រោមប្រធាន បទ “បារីនិងជំងឺខាងសួត”។

ថ្លែងនៅពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Viet Tien បានអំពាវនាវអោយបណ្ដាក្រសួង ស្ថាប័ននិងតំបន់នានា បន្តបញ្ជាណែនាំ បង្កើន ការប្រតិបត្តិច្បាប់បង្ការប្រឆាំងផលវិបាកអន្តរាយពីបារី ហើយរៀបចំសកម្មភាព ជាក់ស្ដែងសំដៅជួយជ្រោមជ្រែងទិវាពិភពលោកគ្មានថ្នាំជក់ ព្រមទាំងអំពាវនាវ អោយមនុស្សគ្រប់រូបឈប់ជក់បារី ដើម្បីសុខភាពរបស់ខ្លួនក៏ដូចជារបស់ក្រុម គ្រួសារនិងសង្គមផងដែរ។ លោក Tien បានអោយដឹងថែមទៀតថា៖ “ក្រសួងសុខាភិបាលមានគោលបំណងចង់ផ្ញើរសារទៅកាន់អ្នក ជក់បារីទាំងអស់ថា សូមឈប់ ជក់បារីភ្លាមមួយរំពេក។ ឈប់ជក់បារីគឺជាវិធីសាស្ត្រប្រកប ដោយប្រសិទ្ធភាពបំផុតសំដៅរាំងស្កាត់ការរីករាលដាលនៃជំងឺដោយការជក់បារី បង្កឡើង។ សូមយើងព្រួតដៃគ្នាកសាងជីវភាពដោយគ្មានផ្សែងបារី ដើម្បីការពារ សុខភាពរបស់ផ្ទាល់ខ្លួន ក្រុមគ្រួសារនិងសង្គមទាំងមូល”។

នាថ្ងៃដដែល នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម ក៏បានប្រព្រឹត្ត ទៅពិធីមិទ្ទីញជួយជ្រោមជ្រែងទិវាពិភពលោកគ្មានថ្នាំជក់និងសប្ដាហ៍ជាតិគ្មានបារីផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត