ភាពស្រស់ស្អាតយ៉ាងពិសេសរបស់ស្ពានកញ្ចក់យោងដោយខ្សែកាបរួមជាមួយអេក្រង់មុខងារ 5D

16:30 | 27/05/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - ស្ពានកញ្ចក់យោងដោយខ្សែកាបPរួមជាមួយអេក្រង់មុខងារ 5D ដំបូងបង្អស់នៅវៀតណាម ឬហៅថា «ស្ពានកញ្ចក់នៃសេចក្តីស្រឡាញ់» ត្រូវបានសាងសង់នៅស្រុក Moc Chau ខេត្ត​ Son La។

ភ្ញៀវទេសចរមកទស្សនាស្ពានកញ្ចក់នៅតំបន់អេកូទេសចរណ៍ ស្រុក Moc Chau ខេត្ត​ Son La

ស្ពាននេះមានប្រវែងសរុប ១០០ ម៉ែត្រ ហើយត្រូវបានសាងសង់នៅកំពស់ ២២ ម៉ែត្រនិងមានទទឹង ២ ម៉ែត្រ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា 5D ដ៏ទំនើបបំផុតនៅលើពិភពលោក ដើម្បីបង្កើតឡើងឥទ្ធិពលពិសេសចំនួន ៣០ ផងដែរ។ នាពេលបច្ចុប្បន្ននេះ «ស្ពានកញ្ចក់នៃសេចក្តីស្រឡាញ់» នេះបាន បំបែកកំណត់ត្រាចំនួន ៣ នៅវៀតណាម​រួមមានចង្កោមរូបភាពបេះដូងធំបំផុតនៅវៀតណាម (ដែលធ្វើដោយដែក) ទី២គឺសៀវភៅកំណត់អនុស្សាវរីយ៍នៃសេចក្តីស្រឡាញ់ធំបំផុតនៅវៀតណាម និងមួយទៀតគឺស្ពានដែលមានបង្គោលទ្រធំបំផុតនៅវៀតណាម។ ការបើកសម្ពោធស្ពានកញ្ចក់នេះបានរួមចំណែកបង្កើតឡើងផលិតផលទេចរណ៍ថ្មីគួរឲ្យទាក់ទាញនៅតំបន់ទេសចរណ៍ជាតិ Moc Chau ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត