ទីក្រុងហូជីមិញនិងអៀរឡង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងសុខាភិបាល

00:54 | 15/05/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី ១៨ ខែមីនា អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Thanh Liem បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Patrick O'Donovan រដ្ឋលេខាធិការ ក្រសួងហិរញ្ញវត្ថុ-ចំណាយសាធារណៈនិងកំណែទម្រង់អៀរឡង់ ដែលកំពុងបំពេញការងារនៅទីក្រុងហូជីមិញ។

អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Thanh Liem បានប្រគល់វត្ថុអនុស្សាវរីយ៍ដល់លោក Patrick O'Donovan រដ្ឋលេខាធិការនៃក្រសួងហិរញ្ញវត្ថុ ចំណាយសាធារណៈនិងកំណែទម្រង់របស់អៀឡង់ (រូបថតៈ hcmcpv.org.vn)

ក្នុងជំនួបនេះ លោក Le Thanh Liem បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញនិងអៀរឡង់នៅតែមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសនៅតំបន់ដែលអៀរឡង់មានឧត្តមភាពនិងទីក្រុងហូជីមិញមានតម្រូវការ ដូចជាវិស័យសុខាភិបាលនិងអប់រំជាដើម។ ទីក្រុងហូជីមិញ សូមអំពាវនាវដល់ក្រុមហ៊ុននិងអង្គភាពអាជីវកម្មនានារបស់អៀរឡង់ ជំរុញសកម្មភាពពន្លឿនពាណិជ្ជកម្ម ស្វែងរកឱកាសវិនិយោគនិងធ្វើអាជីវកម្មនៅក្នុងទីក្រុងលើវិស័យសុខាភិបាលនិងកិច្ចសហប្រតិបត្តិការវិស័យអប់រំតាមកម្រិតមហាវិទ្យាល័យ។

ទីក្រុងហូជីមិញមានបំណងសហការនិងទទួលការចែករំលែកបទពិសោធន៍ពីអៀរឡង់ក្នុងការសាងសង់រដ្ឋាភិបាលអេឡិចត្រូនិកនិងការអនុវត្តគម្រោងសាងសង់ទីក្រុងឆ្លាតវៃផងដែរ។

ចំណែកខ្លួនវិញ លោក Patrick O'Donovan បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គឺដើម្បីពង្រឹងបន្ថែមទៀត កិច្ចសហប្រតិបត្តិការរវាងអៀរឡង់និងវៀតណាម (ក្នុងនោះមានទីក្រុងហូជីមិញ) លើគ្រប់វិស័យ។ អៀឡង់យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាច្រកទ្វារនិងជាស្ពានតភ្ជាប់ពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត