ក្រុមភ្ញៀវទេសចរវៀតណាមក្នុងរឿងក្ដីបំផ្ទុះគ្រាប់បែកនៅអេហ្ស៊ីប៖ មានភ្ញៀវចំនួន ៩នាក់បានវិលត្រឡប់មកវៀតណាមវិញប្រកបដោយសុវត្ថិភាព

00:54 | 13/05/2019

នារសៀលថ្ងៃទី១ ខែមករា ក្រុមភ្ញៀវដំបូងចំនួន៩នាក់ក្នុងចំណោមភ្ញៀវ ទេសចរវៀតណាមទៅអេហ្ស៊ីប បានវិលត្រឡប់មកដល់ព្រលានយន្តហោះ អន្តរជាតិ Tan Son Nhat ទីក្រុងហូជីមិញវិញ។

តំណាងស្ថាប័នសមត្ថកិច្ចនិងក្រុមហ៊ុន Saigontourist សាកសួរសុខទុក្ខភ្ញៀវទេសចរបន្ទាប់ពីវិលត្រឡប់មកដល់ទីក្រុងហូជីមិញវិញ (រូបថត៖ TTXVN)

តំណាងក្រុមហ៊ុនសេវាទេសចរណ៍ Saigontourist បានអោយដឹងថា ក្រោយ រយៈពេល៣ថ្ងៃខិតខំប្រឹងប្រែងអនុវត្តន៍គ្រប់វិធានការបន្ទាន់ ព្រមទាំងមានកិច្ច សហការយ៉ាងស្អិតរមួតរបស់ក្រុមការងាររួមមានថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ ទីក្រុងហូជីមិញនិងក្រុមហ៊ុន Saigontourist នោះ ក្រុមភ្ញៀវដំបូងបានវិលត្រឡប់ មកប្រទេសវិញប្រកបដោយសុវត្ថិភាពក្នុងរយៈពេលខ្លីបំផុត។

តំណាងក្រុមហ៊ុន Saigontourist បានអោយដឹងថែមទៀតថា ភ្ញៀវ រងរបួស ចំនួន៣ នាក់ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ Sheikh Zayed Specialized Hospital នោះ សុទ្ធតែមានការសះស្បើយយ៉ាងល្អប្រសើរ ហើយអាចវិលត្រឡប់ មកវៀតណាមវិញនាចុងសប្ដាហ៍ដែរ។ ក្រុមហ៊ុននេះក៏បានចាត់បុគ្គលិកស្នាក់ នៅមន្ទីរពេទ្យរួមជាមួយក្រុមគ្រួសាររបស់ជនរងរបួស ផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត