ក្រុមហ៊ុន Vietnam Airlines ស្ថិតក្នុង Top ពាណិជ្ជសញ្ញាមានតម្លៃបំផុតទាំង ១០នៅវៀតណាម

00:54 | 14/05/2019

រហូតដល់ថ្ងៃទី១ខែមករាឆ្នាំ២០១៩ តម្លៃពាណិជ្ជសញ្ញារបស់ Vietnam Airlines ទទួលបាន៤១៦លានដុល្លាអាមេរិក កើនឡើង៣៤% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។

ក្រុមហ៊ុន Vietnam Airlines ស្ថិតក្នុង Top ពាណិជ្ជសញ្ញាមានតម្លៃបំផុតទាំង ១០នៅវៀតណាម

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនវាយតម្លៃពាណិជ្ជសញ្ញានាំមុខពិភពលោក Brand Finance គឺក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Arilines ជាសហគ្រាសមានតម្លៃពាណិជ្ជសញ្ញាធំទី៨នៅវៀតណាមក្នុងឆ្នាំ២០១៨។ ជាក់ស្តែងគឺ រហូតដល់ថ្ងៃទី១ខែមករាឆ្នាំ២០១៩ តម្លៃពាណិជ្ជសញ្ញារបស់ Vietnam Airlines ទទួលបាន៤១៦លានដុល្លាអាមេរិក កើនឡើង៣៤% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ទន្ទឹមនឹងនោះ តួនាទីនៃពាណិជ្ជសញ្ញាកំពុងបង្ហាញកាន់តែច្បាស់ពីជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍វៀត ណាម។ ប្រសិនបើ ក្នុងឆ្នាំ២០១៧ Brand Finance បានកំណត់តម្លៃពាណិជ្ជសញ្ញាដែលស្រូបយក ៨% នៃតម្លៃពាណិជ្ជកម្មសរុបរបស់ក្រុមហ៊ុនអាកាស ចរណ៍វៀតណាម គឺដល់ដំណាច់ឆ្នាំ ២០១៨ ចំនួននេះបានកើនឡើងដល់ ១០% ។

មុននេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម​ Vietnam Airlines ត្រូវបានក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិងក្រុមប្រឹក្សាវាយតម្លៃពាណិជ្ជសញ្ញាជាតិលើកតម្កើងជាពាណិជ្ជសញ្ញាជាតិវៀតណាមក្នុងឆ្នាំ២០១៨។ នេះជាលើកទីពីរហើយដែល Vietnam Airlines ទទួលបានពាណិជ្ជសញ្ញាជាតិនិងជាម៉ាកតែមួយគត់នៅក្នុងវិស័យដឹកជញ្ជូនតាមជើងអាកាសដែលបានលើកតម្កើងនៅក្នុងកម្មវិធីពាណិជ្ជសញ្ញាជាតិឆ្នាំ ២០១៨៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត